
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត បានដឹកនាំក្រុមការងារអណ្តូងទឹក ចុះសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាតចំនួន ២០ អណ្តូង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំប្រាសាទ និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។











