
លោកស្រី សេង គន្ធា អនុប្រធានក្រុមការងារចុះជួយស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកូតកីឡាមហាជនពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោកស្រី សេង គន្ធា អនុប្រធានក្រុមការងារចុះជួយស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកូតកីឡាមហាជនពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។











