ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ការខ្ចីគណនីធនាគារ ដើម្បីដោយផ្ទេរលុយចូលគណនីធនាគារ ស្របច្បាប់ ដេីម្បីលាងលុយខ្មៅ
ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦។


អប់រំ និងកីឡា
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យធំៗចំនួន ៣ មកពីប្រទេសវៀតណាម សហការជាមួយសាកលវិទ្យាល័យចេនឡា បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឱ្យទៅសិក្សានៅប្រទេសវៀតណាម ឬការចុះមកបង្រៀនផ្ទាល់ដល់មូលដ្ឋានតាមការស្នើសុំ។


សកម្មភាពអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងវាយតម្លៃសមត្ថភាព (RPL) ដោយឥតគិតថ្លៃ ជូនអតីតពលករ និងជនភៀសសឹក ក្នុងស្រុកស្វាយចេក
ឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹក បានឈានមកដល់ដល់មូលដ្ឋានហើយ។ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ វេទិកាចុះផ្សព្វផ្សាយស្តីពី «ការជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) រយៈពេល ៤ខែ ដោយឥតគិតថ្លៃ និងការវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL)» ត្រូវបានរៀបចំឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានបងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹកចូលរួមយ៉ាងកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់រវាងអតីតយុទ្ធជន និងនិវត្តជន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំ ពិធីប្រកាសសមាសភាពក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃព្រហស្បត៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
វេទិការខាងលើក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ បានចូលរួម ប្រារព្ធធ្វើឡើងនៅ វត្ត តាហី ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។


វីដេអូ
(ទេសចរណ៍)រមណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រភ្នំស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
(វិដេអូ)រមណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រភ្នំស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


ការអភិវឌ្ឍ
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ ជាមួយមន្ត្រីបច្ចេកទេស ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។


ពាណិជ្ជកម្ម
លោក ស្រេង សុផល ដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យណែនាំតាមទីតាំងជាក់ស្ដែង ជៀសវាង លួចនាំចូល រក្សាទុក នូវគ្រឿងបរិភោគ មកពីប្រទេសថៃ...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក
អំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក....ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានចុះសាកសួរ សុខទុក្ខ និងនាំយកសម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភចែកជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ (វរ ៨០៧, ៨៩១, ៩១១, ៨១៥) ។

