ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ពាណិជ្ជកម្ម
សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន និងមន្ត្រីគណបក្ស ដើម្បីពង្រឹងកម្រិតយល់ដឹងផ្នែកនយោបាយ និងការបម្រើប្រជាពលរដ្ឋ
(ប៉ៃលិន)៖ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន មន្ត្រីគណបក្ស និងមន្ត្រីតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលវគ្គអប់រំនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្ត អញ្ជើញជាគណៈអធិបតី ។ ពិធីនេះក៏មានការចូលរួមពីប្រធានគណៈចលនាសហជីប ,ប្រធានគណៈឃោសនាអប់រំ ,គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើននាក់។


បទយកការណ៍
(វីដេអូ) : បទយកការណ៍ ស្តីពី រមណីយដ្ឋាន កសិទេសចរណ៍ធម្មជាតិ អូរទុរេន
លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលព្រៃភ្នំធម្មជាតិ នៃទឹកដីខេត្តប៉ៃលិន «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី» បានប្រែក្លាយជាទីឋានដ៏ទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង។ រមណីយដ្ឋានធម្មជាតិមួយនេះ មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងលិច ជាប់មាត់អូរខណ្ឌចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ នៅទីនេះ មានការរៀបចំតុបតែងលម្អយ៉ាងប្រណីត និងមានរបៀបរៀបរយ ដោយមានខ្ចុះលំហែកាយ សង់ប្របមាត់អូរ ដែលមានទឹកថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម បន្លឺជាសូរដន្ត្រីធម្មជាតិដ៏ពិរោះ កំដរភ្ញៀវទេសចរដែលមកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ យ៉ាងកក់ក្ដៅ។


សន្តិសុខសង្គម
(វីដេអូ) : ក្រសួងការងារនឹងអនុវត្តច្បាប់តឹងរឹងចំពោះការប្រព្រឹត្តទង្វើមិនសមរម្យ ការជេរប្រមាថ ការមើលងាយលើកម្មករនិយោជិត
ក្រសួងការងារនឹងអនុវត្តច្បាប់តឹងរឹងចំពោះការប្រព្រឹត្តទង្វើមិនសមរម្យ ការជេរប្រមាថ ការមើលងាយលើកម្មករនិយោជិត


បទយកការណ៍
(វីដេអូ) : បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គម និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ខ្ពស់ លើការកសាងផ្លូវ ស្ពាន ប្រឡាយទឹក ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តប៉ៃលិន ដែលមានលោកជំទាវ បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុត លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវបេតុងអាមេ ដែលមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់
ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កង ថេង អតីតមេឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបទឧទ្ទេសនាមអំពីតួនាទីក្រសួងព័ត៌មាន ជូនដល់សិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការ
(កំពង់ស្ពឺ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ និងសិក្ខាកាម នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតមេឃុំស្ទឹងកាច់ នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំជាស្នងការរង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កង ថេង សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន និងជាអតីតមេឃុំស្ទឹងកាច់ ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
ក្រុមការងារចុះមូលដ្ឋានភូមិអន្លង់រក្សា ចុះសួរសុខទុក្ខ និង ឧបត្ថម្ភ ថវិកា ដល់គ្រួសារចាស់ជរាមានរោគាពាធ ខ្វះខាតជីវភាព
ខេត្តប៉ៃលិន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ — ដើម្បីរួមចំណែកសម្រាល និងដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្រុមការងារចុះមូលដ្ឋាន បានចុះផ្ទាល់ដល់លំនៅឋានដើម្បីសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនគ្រួសារចាស់ជរាមានរោគាពាធ និងជួបការខ្វះខាតខ្លាំង។
សកម្មភាពនេះ ត្រូវបានដឹកនាំដោយ លោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិកក្រុម ការងារពាក់ព័ន្ធជាច្រើនរូបទៀត។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បូកសរុបការងារខែកញ្ញា និងដាក់ចេញផែនការការពារសន្តិសុខពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងទិសដៅសំខាន់ៗ ៤ចំណុច
(ប៉ៃលិន)៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាពកក់ក្តៅជូនប្រជាពលរដ្ឋ។


សន្តិសុខសង្គម
អាជ្ញាធរឃុំអូរអណ្ដូង បើកយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋជិត ៧០នាក់
(ប៉ៃលិន)៖ អាជ្ញាធរឃុំអូរអណ្តូង និងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឃុំអូរអណ្ដូង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអប់រំ ស្ដីពី ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយហានិភ័យ ផ្សេងៗដែល កើតឡើងជាយថាហេតុដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ទប់ស្កាត់ Online Scams និងធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះជូនប្រជាពលរដ្ឋ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្តុំ ការគ្រប់គ្រងវត្តមានជនបរទេស និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងចុះធ្វើបច្ចុប្បន្នភាពប្រវត្តិរូបគ្រួសារអតីតយុទ្ធជន នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។


នយោបាយ
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity

