ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
សិប្បកម្មបុរាណលើកស្ទួយជីវភាពនិងអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
នៅក្រោមដំបូលផ្ទះឈើបុរាណ ក្នុងភូមិព្រែកចង្ក្រានលើ សំឡេង «កុក...ត្រាក់... កុក...ត្រាក់...» នៃឧបករណ៍តម្បាញបានបន្លឺឡើងមិនដាច់សូរ។ នេះគឺជាសញ្ញានៃការបន្តដង្ហើមវប្បធម៌ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពប្រជាពលរដ្ឋតាមជនបទ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន


ការអភិវឌ្ឍ
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
នៅចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ ការងារវារីវប្បកម្ម ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ៤២គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៥០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ៣,៥០តោន ត្រីឆ្ពិន ៣,១០តោន ត្រីប្រា ៩០,២០តោន ត្រីពោ ៥,៧០តោន ត្រីឆ្ដោ ៣,៦០តោន ត្រីក្រាញ់ ០,៤០តោន។ បរិមាណផលវារីវប្បកម្មសរុបប្រចាំថ្ងៃ ១០៧,៤០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៤ ៩៨០រៀល/គ.ក្រ) ស្មើនឹងថ្លៃសរុប ៥៣៤ ៨៥២ ០០០ រៀល ត្រូវជា ១៣៣ ០៤៧,៧៦ ដុល្លារ។


ការអភិវឌ្ឍ
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦៖ I. ផ្នែកផលិតកម្មសត្វ ១. ស្ថិតិសត្វសរុបក្នុងខេត្ត៖ គោ៖ ៣៦៣,៧៣៥ ក្បាល ក្របី៖ ១៨,២៦៤ ក្បាល ជ្រូក៖ ៣១,១៤១ ក្បាល បក្សី៖ មាន់ ២,៧៨២,៥០៨ ក្បាល និង ទា ១,៤០៩,៤៩៣ ក្បាល សត្វផ្សេងៗ៖ ពពែ ៣,១៥០ ក្បាល និង ចៀម ៨២ ក្បាល ២. ការងារបច្ចេកទេសចិញ្ចឹមសត្វ និងការចុះផ្សព្វផ្សាយ៖ ការចុះណែនាំបច្ចេកទេស៖ បានចុះជួបកសិករនៅតាមបណ្តាស្រុក (ព្រះស្តេច, មេសាង, ពារាំង) ដើម្បីណែនាំពីការធ្វើទ្រុង ការជ្រើសរើសពូជ ការប្រើប្រាស់ចំណី ទឹក ការចាក់វ៉ាក់សាំង និងវិធានជីវសុវត្ថិភាព។ ការផ្តល់ថ្នាំសម្លាប់មេរោគ៖ បានផ្តល់ថ្នាំរំងាប់មេរោគសរុបចំនួន ៥ លីត្រ ជូនដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុកព្រះស្តេច និងមេសាង។ ការងារដំណាំចំណីសត្វ៖ ចុះពិនិត្យដីដែលមានសក្តានុពលសម្រាប់ដាំស្មៅចំនួន ៤ កន្លែង នៅស្រុកមេសាង និងព្រះស្តេច (ផ្ទៃដីសរុបប្រមាណ ៧ ហិកតា)។ ពិនិត្យការដាំដំណាំចំណីសត្វរបស់កសិករ ឃាក សុផល (០.១៥ ហត) នៅស្រុកពារាំង។ II. ផ្នែកបសុព្យាបាល និងអនាម័យសត្វ ១. ការចរាចរសត្វ និងផលិតផលសត្វ (ក្នុងខេត្តទៅក្រៅខេត្ត)៖ ស៊ុតទា៖ ១៦៩,៦០០ គ្រាប់ ស៊ុតមាន់៖ ១៤,៦០០ គ្រាប់ គោ៖ ២៧ ក្បាល ២. សុខភាពសាធារណៈ និងអនាម័យសាច់៖ ការត្រួតពិនិត្យ៖ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពិឃាតនៅតាមសត្តឃាតដ្ឋាន និងកន្លែងលក់ដូរ។ វិធានការគុណភាព៖ បានរកឃើញ និងដកហូតយកទៅដុតបំផ្លាញចោលនូវ សួតជ្រូកដែលមានដុំគីស (ខូចគុណភាព) ទម្ងន់ ០.៨ គីឡូក្រាម នៅស្រុកព្រះស្តេច។ ៣. ការងារអន្តរាគមន៍ចាក់វ៉ាក់សាំង៖ សហការជាមួយពេទ្យសត្វភូមិ និងអាជ្ញាធរ ចុះចាក់វ៉ាក់សាំងការពារ ជំងឺសារទឹក ដល់សត្វពាហនៈនៅស្រុកពាមជរ កំចាយមារ និងពោធិ៍រៀង។ លទ្ធផល៖ ចាក់បាន គោ ៣៥៣ ក្បាល និង ក្របី ១៨ ក្បាល។ III. ផ្នែកបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំវគ្គបណ្តុះបណ្តាល "បច្ចេកទេសចិញ្ចឹមមាន់ដល់សហគមន៍ឃុំយើង" នៅភូមិកំពង់សឹង ឃុំកំពង់សឹង។ អ្នកចូលរួមសរុប៖ ៣០ នាក់ (ស្រី ១២ នាក់) ដឹកនាំដោយលោក កង ឆារ៉ាត អនុប្រធានការិយាល័យ និងមន្ត្រីកសិកម្មឃុំ។


ការអភិវឌ្ឍ
ការងារពង្រឹងការអនុវត្ដច្បាប់របស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ ការងារពង្រឹងការអនុវត្ដច្បាប់ លោក យូ ណាវុធ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលកំពង់លាវ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ និងគណ:កម្មការសហគមន៍នេសាទបឹងស្នេហ៍ធាយ សរុបចំនួន ៧នាក់ ប្រើប្រាស់កាណូត ១គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅក្នុងភូមិសាស្ត្រភូមិចម្ការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ។ ជាលទ្ធផលអនុវត្តបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។ ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន ៩មាត់ របាំងព្រួលស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោល ចម្រឹងចំនួន ១៥០ដើម ចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៥គ.ក។


ការអភិវឌ្ឍ
ស្រុកពោធិ៍រៀង ប្រកាសទទួលស្គាល់ភូមិ ឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF)
(ខេត្តព្រៃវែង)៖ នៅសាលប្រជុំសាលាស្រុកពោធិ៍រៀង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសទទួលស្គាល់ភូមិ ឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ។


ការអភិវឌ្ឍ
ផ្ទៀងផ្ទាត់ODF+នៃឃុំចាម និងឃុំគោខ្ចកផ្ទៀងផ្ទាត់ODF+នៃឃុំចាម និងឃុំគោខ្ចក
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
ក្រុមការងារលេខាធិការដ្ឋាន PTWG បានចុះផ្ទៀងផ្ទាត់ODF+ នៅឃុំក្រញ៉ូង និងឃុំត្របែកក្រុមការងារលេខាធិការដ្ឋាន PTWG បានចុះផ្ទៀងផ្ទាត់ODF+ នៅឃុំក្រញ៉ូង និងឃុំត្របែក
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
រដ្ឋបាលឃុំព្រាល ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ជូនដល់ប្រជាពលរដ្ឋភូមិគោករការ
ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលឃុំព្រាល បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគោករការ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋាន។


ការអភិវឌ្ឍ
ត្សឹបាសា(ឬហៅថាស្ពានអ្នកលឿង) ស្ពានភ្ជាប់និស្ស័យកណ្តាល-ព្រៃវែង
មុនពេលមានស្ពានដែលវែងជាងគេនៅកម្ពុជាមួយនេះ ភាពមមាញឹក និងកកស្ទះនៅសងខាងទន្លេកើតមានរៀងរាល់ថ្ងៃជាពិសេសរាល់ពេលបុណ្យទានម្តងៗ សកម្មភាពនៃការដឹកជញ្ជូនទំនិញក៏នៅមានកម្រិត។


ការអភិវឌ្ឍ
ក្រុមការងារថ្នាក់ខេត្ត និងស្រុកស៊ីធរកណ្តាល ចុះពិនិត្យផ្ទៀងផ្ទាត់ការងារអនាម័យ និងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងឃុំព្រៃដើមថ្នឹង
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការសម្អាតជនបទថ្នាក់ខេត្ត និងថ្នាក់ស្រុក បានចុះបំពេញបេសកកម្មរួមគ្នាមួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់វាយតម្លៃស្ថានភាពអនាម័យ ODF+ (ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់) នៅក្នុងភូមិសាស្ត្រឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់មត្តេយ្យសិក្សាស្ដង់ដារ ១ ខ្នង ស្មើនឹង ៤ បន្ទប់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាគម្រោងអគារទី៣ នៅសាលាបឋមសិក្សាបឹងជ័រ ស្រុកស៊ីធរកណ្ដាល
ព្រៃវែង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញ បញ្ចុះបឋមសិលា សាងសង់ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត ទទឹង ១១,២ម៉ែត កំពស់ ៤,១ម៉ែត ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សា
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹម សយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកយាយ លោកតា នៅបរិវេណវត្តពោធិ៍ដ្ឋាន (ហៅវត្តថ្លាវ) ភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។


ការអភិវឌ្ឍ
អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស
ព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការទប់ស្កាត់បទល្មើស (Scam Online)។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលបានណែនាំ ដល់ម្ចាស់ទីតាំងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មាន និងរាយការណ៍អោយបានទាន់ពេលវេលា នូវរាល់ឯកសារពាក់ព័ន្ធ និងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងទីតាំងរបស់ខ្លួន សំដៅធានាបាននូវសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកមេសាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងទាំងអស់ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក ក្នុងការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

