ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
ផ្ទៀងផ្ទាត់ODF+នៃឃុំចាម និងឃុំគោខ្ចកផ្ទៀងផ្ទាត់ODF+នៃឃុំចាម និងឃុំគោខ្ចក
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
ក្រុមការងារលេខាធិការដ្ឋាន PTWG បានចុះផ្ទៀងផ្ទាត់ODF+ នៅឃុំក្រញ៉ូង និងឃុំត្របែកក្រុមការងារលេខាធិការដ្ឋាន PTWG បានចុះផ្ទៀងផ្ទាត់ODF+ នៅឃុំក្រញ៉ូង និងឃុំត្របែក
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
រដ្ឋបាលឃុំព្រាល ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ជូនដល់ប្រជាពលរដ្ឋភូមិគោករការ
ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលឃុំព្រាល បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគោករការ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋាន។


ការអភិវឌ្ឍ
ត្សឹបាសា(ឬហៅថាស្ពានអ្នកលឿង) ស្ពានភ្ជាប់និស្ស័យកណ្តាល-ព្រៃវែង
មុនពេលមានស្ពានដែលវែងជាងគេនៅកម្ពុជាមួយនេះ ភាពមមាញឹក និងកកស្ទះនៅសងខាងទន្លេកើតមានរៀងរាល់ថ្ងៃជាពិសេសរាល់ពេលបុណ្យទានម្តងៗ សកម្មភាពនៃការដឹកជញ្ជូនទំនិញក៏នៅមានកម្រិត។


ការអភិវឌ្ឍ
ក្រុមការងារថ្នាក់ខេត្ត និងស្រុកស៊ីធរកណ្តាល ចុះពិនិត្យផ្ទៀងផ្ទាត់ការងារអនាម័យ និងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងឃុំព្រៃដើមថ្នឹង
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការសម្អាតជនបទថ្នាក់ខេត្ត និងថ្នាក់ស្រុក បានចុះបំពេញបេសកកម្មរួមគ្នាមួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់វាយតម្លៃស្ថានភាពអនាម័យ ODF+ (ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់) នៅក្នុងភូមិសាស្ត្រឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់មត្តេយ្យសិក្សាស្ដង់ដារ ១ ខ្នង ស្មើនឹង ៤ បន្ទប់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាគម្រោងអគារទី៣ នៅសាលាបឋមសិក្សាបឹងជ័រ ស្រុកស៊ីធរកណ្ដាល
ព្រៃវែង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញ បញ្ចុះបឋមសិលា សាងសង់ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត ទទឹង ១១,២ម៉ែត កំពស់ ៤,១ម៉ែត ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សា
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹម សយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកយាយ លោកតា នៅបរិវេណវត្តពោធិ៍ដ្ឋាន (ហៅវត្តថ្លាវ) ភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។


ការអភិវឌ្ឍ
អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស
ព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការទប់ស្កាត់បទល្មើស (Scam Online)។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលបានណែនាំ ដល់ម្ចាស់ទីតាំងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មាន និងរាយការណ៍អោយបានទាន់ពេលវេលា នូវរាល់ឯកសារពាក់ព័ន្ធ និងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងទីតាំងរបស់ខ្លួន សំដៅធានាបាននូវសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកមេសាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងទាំងអស់ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក ក្នុងការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

