ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើស ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨ គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ១៥៨ គ្រួសារ ក្នុងនេះ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។


សកម្មភាពមន្ទីរព័ត៌មាន
ដំណើរការនៃការសម្របសម្រួលករណីអំពើហិង្សាក្នុងគ្រួសារ
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីយើងធ្វើបានកំពុងពិភាក្សាលើប្រធានបទ៖«ដំណើរការនៃការសម្របសម្រួលករណីអំពើហិង្សាក្នុងគ្រួសារ»


សកម្មភាពមន្ទីរព័ត៌មាន
លើកម្ពស់ការថែទាំសុខភាពកម្មការនីរោងចក្រ
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«លើកម្ពស់ការថែទាំសុខភាពកម្មការនីរោងចក្រ»


អប់រំ និងកីឡា
អតីតសិស្សវិទ្យាល័យព្រះសីហនុ នាំយកអំពូលសូឡា ១០០ដើម និងថវិកា ៧៥ដុល្លារ ប្រគល់ជូនវិទ្យាល័យព្រះសីហនុ
កំពង់ចាម ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសសិក្សា និងសម្រួលដល់ការប្រើប្រាស់ភ្លើងបំភ្លឺក្នុងបរិវេណសាលារៀន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា និងលោក ជួប វណ្ណរុណ តំណាងអតីតសិស្សវិទ្យាល័យព្រះសីហនុ បាននាំយកអំពូលសូឡាចំនួន ១០០ដើម និងថវិកាចំនួន ៧៥ដុល្លារអាម៉េរិក ប្រគល់ជូនវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គនៅកំពង់ចាម ស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ នៅឃ្លាតពីកម្រិតប្រកាសអាសន្នជាង ១ ម៉ែត្រទៀត
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ (ថយចុះ ០,១៦ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ដែលនៅទាបជាងកម្រិតប្រកាសអាសន្នចំនួន ១,៣០ ម៉ែត្រ។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ៣ករណី នៅស្រុកកងមាស
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំងចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់
កំពង់ចាម ៖ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការរងនគរបាលស្រុក មន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ព្រមទាំងពិនិត្យទីទួលសុវត្ថិភាព នៅក្នុងឃុំចំនួន៤ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពមន្ទីរព័ត៌មាន
ការឆ្លើយតបតំរូវការរបស់ប្រជាពលរដ្ឋនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការឆ្លើយតបតំរូវការរបស់ប្រជាពលរដ្ឋនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម»


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះប្រមាណជិត ៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានរុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះទម្ងន់ ៤៩គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។


សកម្មភាពអាជ្ញាធរ
អង្គការ AFD រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅខេត្តកំពង់ចាម
(កំពង់ចាម)៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដោយទទួលបានការគាំទ្រថវិកាពីអង្គការសមាគមសម្រេចសុបិនកុមារ (Child Dream Association) តាមរយៈអង្គការសមាគមសម្រេចសុបិនកុមារកម្ពុជា (Child Dream Cambodia) បានរៀបចំ «កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅសាលប្រជុំភូមិគ្រឹះនាងគង្ហីង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម ចាប់ផ្តើមស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងជាច្រើនថ្ងៃ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចាប់ផ្តើមថយចុះបន្តិចវិញហើយ បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។

