ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកាក្រុមប្រឹក្សាដែលទើបសម្រាលបុត្រ
ប៉ៃលិន៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៧ លោក នីម អឿន ចៅសង្កាត់ប៉ៃលិន បានដឹកនាំប្រតិភូក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាទៅឧបត្ថម្ភជូន លោកស្រី ជន អឿន សមាជិកាក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលទើបនឹងសម្រាលបុត្រ នៅគេហដ្ឋានរបស់លោកស្រី។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី ហៅវត្តសែនសំបូរ ក្នុងឃុំសាលាក្រៅ
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី (ហៅវត្តសែនសំបូរ) ដែលស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជី សហគ្រាសធុនតូច និងមធ្យម (SME)
លោក អង់ ចន្ធូ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន តំណាងឱ្យលោក ដួង អ៊ីម ប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រាម ច័ន្ទវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន SME នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


សន្តិសុខសង្គម
រដ្ឋបាលខេត្ត ប៉ៃលិនបិទ ផ្សាយ ជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ប៉ៃលិនថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ឯកសារ វិនិច្ឆ័យ សម្រាប់ ការ ចុះ បញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ ចំនួន ១១០៤ ក្បាលដី ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវ បាន មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បិទ ផ្សាយ ជា សាធារណៈ ដើម្បី ឱ្យ ប្រជាពលរដ្ឋ និង អ្នកកាន់កាប់ ឬ ម្ចាស់ ក្បាលដី ធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ មុន នឹង ឈាន ដល់ ការ ទទួល បាន បណ្ណ កម្មសិទ្ធិ សម្គាល់ ម្ចាស់ អចលនទ្រព្យ។


សិល្បៈនិងវប្បធម៌
មន្ត្រីជំនាញមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន អញ្ជើញចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សំ បូរី ប្រធានការិយាល័យពាហិរសាសនា តំណាង លោក អ៊ុង ប៊ុននាថ ប្រធានស្ដីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០ ក្រោមប្រធានបទ “គ្រប់សាសនា នៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ស្ថិតក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សិល្បៈនិងវប្បធម៌
សាលាគណខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តន៍ការងារ សម្រាប់ខែបន្ត
(ប៉ៃលិន)៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សាលាគណខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តន៍ការងារ សម្រាប់ខែបន្ត ដែលបានប្រព្រឹត្តទៅក្រោមព្រះធិបតីភាព ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះរាជាគណៈកិត្តិយស និងជាព្រះរតនមុនី មេគណខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ព្រះអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត និងសមាជិកថ្នាក់ដឹកនាំសង្ឃក្នុងខេត្ត ជាច្រើន/អង្គនាក់ ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានលទ្ធផលការងារ លទ្ធផលនៃការរីកចម្រើន និងបញ្ហាប្រឈមនានាដែលសាលាគណខេត្តសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាព និងការងារអាទិភាព សម្រាប់អនុវត្តក្នុងខែកញ្ញា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារសង្ឃ ព្រមទាំងបង្កើនភាពប្រម៉ូលផ្តុំ ក្នុងការដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យមានរបៀបរៀបរយ និងឯកភាពគ្នាទូទាំងខេត្ត។


នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត
(AKP): អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។


សុខាភិបាល
តើមានការណែនាំអ្វីខ្លះ ទាក់ទងនឹងការញ៉ាំខ្ទឹមសឆៅ ឬស្រស់?
សុខភាព៖ កន្លងមកធ្លាប់បានដឹងហើយថា ខ្ទឹមស គឺជាប្រភេទអាហារ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើយើងទទួលទានវាឆៅ ឬនៅស្រស់។ អាចនិយាយបានថា ទទួលទានខ្ទឹមសឆៅ ឬស្រស់ គឺល្អបំផុត។


សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅបន្តរបស់មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វ.ប.ន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំតាមអនឡាញ ពិនិត្យវឌ្ឍនភាពការងារបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងគ្រូបង្រៀន នៅខេត្តប៉ៃលិន
ប៉ៃលិន៖ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាពការងារ នៃការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ» ដើម្បីធានានូវប្រសិទ្ធភាព និងតម្លាភាព ក្នុងការទទួលបានប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗឱ្យបានទាន់ពេលវេលា។


សិល្បៈនិងវប្បធម៌
លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជ៉ំប្រចាំខែ របស់សាលាគណខេត្តប៉ៃលិន
(ប៉ៃលិន)៖ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជ៉ំប្រចាំខែសីហា និងពិភាក្សាពីការរៀបចំតែងតាំងមន្រ្តីសង្ឃ ខេត្ត ក្រុង ស្រុក ចៅអធិការវត្ត ដើម្បីអោយពេញសិទ្ធគ្រប់ៗព្រះអង្គ ដែលប្រព្រឹត្តទៅនៅវត្តពោធិមារាម (វត្តប៉ាហ៉ី) សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមព្រះវត្តមាន ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន ដោយមានការចូលរួមពីព្រះអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត និងសមាជិកថ្នាក់ដឹកនាំសង្ឃក្នុងខេត្តយ៉ាងកកកុញ។
រូបភាព៖ សាលាគណខេត្តប៉ៃលិន


សន្តិសុខសង្គម
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បើកវេទិកាសាធារណៈដោះស្រាយកង្វល់ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំវេទិកាសាធារណៈមួយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន និង លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ដោយមានការចូលរួមពី អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចុះពិនិត្យដំណើរការផ្សាយទូរទស្សន៍ខ្សែកាបថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណើរការផ្សាយទូរទស្សន៍ខ្សែកាប ដែលទើបតែបានរៀបចំ និងដំឡើងរួចរាល់នៅស្ថានីយ៍វិទ្យុ FM 90.5 MHz ស្ថិតក្នុងភូំិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាថា ប្រព័ន្ធផ្សព្វផ្សាយខ្សែកាបថ្មីនេះ មានដំណើរការល្អឥតខ្ចោះ ប្រកបដោយគុណភាព រូបភាព និងសំឡេងច្បាស់ល្អ មុនពេលបម្រើជូនប្រជាពលរដ្ឋជាផ្លូវការ។

