ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scame)
ប៉ៃលិន៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scame)តាមរយៈប្រព័ន្ធហ្សូម( Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងគោលបំណងដើម្បីទទួលបានការណែនាំ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងធានាសុវត្ថិភាព សន្តិសុខឌីជីថល ការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
(ភ្នំពេញ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។
ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។


កសិកម្ម
លោកជំទាវអភិបាលខេត្ត ស្នើឱ្យជំនាញជលផលពិនិត្យជ្រើសរើសពូជត្រី ដែលអាចបន្សាំ និងបន្តពូជក្នុងទឹកស្ទឹងបាន
(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសផ្នែកជលផល ត្រូវពិនិត្យជ្រើសរើសពូជត្រីដែលត្រូវលែង ឱ្យជាពូជដែលអាចបន្សាំនឹងស្ថានភាពទឹកស្ទឹងដែលមានចរន្តហូរបាន ព្រោះប្រភេទត្រីខ្លះមិនអាចរស់នៅ និងបន្តពូជក្នុងទឹកស្ទឹងបានទេ។ ម្យ៉ាងទៀត ខេត្តប៉ៃលិនជាតំបន់ខ្ពង់រាប ដែលមានតែស្ទឹង អូរ និងប្រឡាយ មិនមានបឹង ឬទន្លេធម្មជាតិ សម្រាប់ឱ្យត្រីគ្រប់ប្រភេទធ្វើជាជម្រក និងពងកូននោះទេ។


សុខាភិបាល
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ “ផ្លែសេដា” ចំពោះសុខភាព
ផ្លែសេដា គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមជូរ និងមានសារធាតុចិញ្ចឹមច្រើន។ ផ្លែសេដាមានសម្បុរពណ៌លឿង ឬលឿងចាស់នៅពេលទុំ ។ ផ្លែសេដាត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅតំបន់ត្រូពិច និងតំបន់ក្តៅ ដោយសារតែវាអាចសម្របខ្លួនបានល្អក្នុងសីតុណ្ហភាពក្តៅ។នៅកម្ពុជា ផ្លែសេដាត្រូវបានដាំដុះនៅតំបន់ដែលមានអាកាសធាតុក្តៅ និងសើម ដូចជា តំបន់ភូមិឬជនបទ។


ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បិទបញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ វគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះសារព័ត៌មានឌីជីថល និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល" សម្រាប់មន្ត្រីព័ត៌មាន និងអ្នកកាសែតកម្ពុជាចំនួន ២៧ រូប ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកស្រង់ពិន្ទុ (MCS)
ការហាមឃាត់របស់ក្រសួងនេះ គឺដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងរក្សាការសម្ងាត់នៃឯកសារប្រឡង និងចៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន ចំពោះដំណើរការប្រឡង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិនថា៖ ប័ណ្ណកម្មសិទ្ធិដីរដ្ឋ មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែជាអាវក្រោះការពារអង្គភាព
នេះជាការលើកឡើងរបស់ លោក គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដល់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន។ ការចុះបញ្ជីដីរដ្ឋនេះ ត្រូវបានធ្វើឡើងស្របពេលដែល រដ្ឋបាលខេត្តប៉ៃលិន តាមរយៈមន្ទីររៀបចំដែនដី សំណង់ សុរិយោដី និងនគរូបនីយកម្ម កំពុងមមាញឹកក្នុងការអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។


អប់រំ និងកីឡា
អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ នៅវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ
(ប៉ៃលិន)៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ ចំនួន ១២នាក់ ដែលបានរៀបចំឡើងនៅ វត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីលើកស្ទួយ និងថែរក្សាព្រះពុទ្ធសាសនា ផ្ដល់ឱកាសឱ្យកុលបុត្រ បានសិក្សា រៀនសូត្រពីធម៌អាថ៌ វិន័យ និងសីលធម៌ ក្នុងព្រះពុទ្ធសាសនា ព្រមទាំងសងគុណមាតាបិតា ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូ អ៊ុំ មង្គល ព្រះចៅអធិការវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំង តាជី យាយជី ពុទ្ធបរិស័ទ ជិតឆ្ងាយ និងក្រុមគ្រួសារ របស់កុលបុត្រ យ៉ាងច្រើនកុះករ៕


សន្តិសុខសង្គម
អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថាគ្រឿងញៀនគឺជាអាវុធគ្រោះថ្នាក់បំផុតសម្រាប់អនាគតយុវជន សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ " "រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត " "ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅ បវេនវត្តរតនសោភណ្ឌហៅវត្តកោងកាង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រះរាជអាជ្ញារង ចៅក្រមសាលាដំបូង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាឬទ្ធ យុវជនកាកបាទក្រហមច្រើនកុះករផងដែរ។


សន្តិសុខសង្គម
ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ
ប៉ៃលិន ៖ នៅពន្ធនាគារខេត្តប៉ៃលិន ថ្ងៃទី២៩ ខែក្កដា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធរបស់ពន្ធនាគារខេត្តប៉ៃលិន ។


អប់រំ និងកីឡា
លោកជំទាវបណ្ឌិត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
(ភ្នំពេញ) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ដែលព្រះអង្គទទួលបានពីសហគមន៍ Olave Baden-Powell Society (OB-PS) កាលពីពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ឆ្នាំ២០២៦ កន្លងទៅនេះ។


កសិកម្ម
ស្អែកនេះខណ្ឌរដ្ឋបាលជលផលខេត្តប៉ៃលិន នឹងលែងកូនត្រីចម្រុះជិត៣ម៉ឺនកូន
ពិធីលែងកូនត្រីនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ២០២៦ ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ចូលរួមចំណែកការពារ និងអភិរក្សធនធានជលផល។ កម្មវីធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមានលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត នាវេលាម៉ោង ៨.០០នាទីព្រឹក ។


នយោបាយ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ វត្តមានរបស់អនុព័ន្ធយោធាបរទេស នៅតំបន់អានសេះ ជាង២ថ្ងៃក្រោយបទឈប់បាញ់ នៅឆ្នាំ២០២៥ បញ្ជាក់ថាតំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា
(ភ្នំពេញ) "ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប"។ នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

