ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង
លទ្ធផលនៃការវិភាគនៅក្នុងរបាយការណ៍ របស់មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព និងបរិស្ថាន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកងកំលាំងនគរបាលខេត្ត គោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង
ប៉ៃលិន៖ នៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ មានទីលំនៅស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម អញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០២៦នេះ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារទូរទស្សន៍ក្រសួងមហាផ្ទៃ (MOI TV) ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចបាន ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។


ការអភិវឌ្ឍ
ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋបានមកដល់ហើយ!ផ្លូវ២១ខ្សែក្នុងក្រុងបាត់ដំបងនឹងដេញថ្លៃសាងសង់នៅចុងខែសីហានេះ
បាត់ដំបង៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខនេះ។


សន្ទនាមតិ
បង្កាទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា
បង្កាទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត។


អប់រំ និងកីឡា
អត្ថប្រយោជន៍នៃការជិះកង់សន្សឹមៗរាល់ពេលព្រឹក និងល្ងាច
ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖


វីដេអូចំរុះ
បទយកការណ៍៖ « មហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយ ឯកឧត្តម អភិបាលខេត្តកណ្តាល វែកមុខម្ចាស់រថយន្តលួចចោលសំរាមតាមចិញ្ចើមផ្លូវសាធារណៈ នាភូមិសាស្រ្តស្រុកមុខកំពូល »
បទយកការណ៍៖ « មហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយ ឯកឧត្តម អភិបាលខេត្តកណ្តាល វែកមុខម្ចាស់រថយន្តលួចចោលសំរាមតាមចិញ្ចើមផ្លូវសាធារណៈ នាភូមិសាស្រ្តស្រុកមុខកំពូល »


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៦


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៦


អប់រំ និងកីឡា
ក្រុមហ៊ុន Yeo’s Cambodia សហការជាមួយក្រសួងអប់រំ នាំយកភេសជ្ជៈ និងថវិកាចែកជូនសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប នៅស្រុកកងមាស
ក្រុមហ៊ុន Yeo’s Cambodia បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចែកភេសជ្ជៈ និងថវិកាឧបត្ថម្ភជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យចំនួន ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : អភិបាលខេត្តប៉ៃលិន អញ្ជើញជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីធ្វើការពិនិត្យ ស្វែងយល់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងករណីកាន់កាប់ និងទន្ទ្រានដីរដ្ឋ ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

