ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម
រុកព្រៃឈរ: លោក គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម។ ការលើកឡើងនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលស្រុក/ឃុំ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកកោះសូទិន
កំពង់ចាម៖នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក សា សុីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកនិងឃុំ នៅស្រុកកោះសូទិន ដោយមានការចូលរួមពី លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក លោក យី វណ្ណៈអភិបាលនៃគណៈស្រុកកោះសូទិន លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១គ្រួសារ រស់នៅឃុំតាម៉ឺន ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដែលមានលោកតេង គឹមស៊ាន ជាប្រធានគណៈកម្មាធិការអនុសាខាបានចាត់ឱ្យក្រុមអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ជូប្រជាពលរដ្ឋ១គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ២៣.០០នាទី ស្ថិតនៅភូមិតាពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈអនុវត្តកម្មវិធីនេះជាផ្លូវការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។


ពាណិជ្ជកម្ម
លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្រ្ដីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់មន្ត្រីរាជការរដ្ឋបាលខេត្ត មន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សមត្ថភាព ដល់មន្ត្រីរាជការរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលពិធីក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយះពេល ០២ថ្ងៃ គិតចាប់ពីថ្ងៃទី ១០-១១ ខែកញ្ញា ឆ្នាំ២០២៦ ។


សុខាភិបាល
ទឹកអង្ករ ទឹកដោះគោឆៅ និងទឹកឃ្មុំ ជាម៉ាស់បិតមុខដ៏អស្ចារ្យរបស់ជប៉ុន
ជនជាតិជប៉ុន បានចាត់ទុកថា អង្ករជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ថែរក្សាសម្រស់ ដោយសារតែអង្ករផ្ទុកនូវសារជាតិ ជួយការពារស្បែកប្រឆាំងពីពន្លឺព្រះអាទិត្យ ផ្ទុកអាស៊ីត Linoleic និងសារជាតិ Squalene ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម ជម្រុញដល់ការផលិតកូឡាជែនក្នុងស្បែក បន្ថយភាពជ្រីវជ្រួញ ជួយរក្សាស្បែក និងសម្រស់ឱ្យនៅក្មេងជាងវ័យ។ ហេតុនេះហើយ ទើបអង្ករត្រូវបានគេយកទៅធ្វើជាម៉ាស់បិតមុខ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមស្រកចុះបន្តិច ខណៈទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ ស្រកចុះដូចគ្នា
កំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង និងខេត្តក្រចេះបានចាប់ផ្តើមស្រកចុះបន្តិច ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមក៏ស្រកចុះបន្តិចដូចគ្នា នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នេះស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
គណៈកម្មការផ្សះផ្សានឹងបើកកិច្ចប្រជុំលើកដំបូងជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។


នយោបាយ
បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។
នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។


ព័ត៌មាន
ឆ្នាំ២០២៦នេះប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
ឆ្នាំ២០២៦នេះប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ


ព័ត៌មាន
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២៥៧៩០ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២៥៧៩០ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច

