ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រគល់ធុងសំរាមដែកចំនួន ១០ធុង ជូនមន្ទីរទេសចរណ៍ខេត្តប៉ៃលិន
(ប៉ៃលិន)៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសម្រេចប្រគល់ធុងសំរាមធ្វើពីដែកចំនួន ១០ធុង ជូនដល់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងកាកសំណល់រឹង អនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


ព័ត៌មាន
ស្ថានទូតកូរ៉េនៅភ្នំពេញ រៀបចំពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
ស្ថានទូតកូរ៉េនៅភ្នំពេញ រៀបចំពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ


ព័ត៌មានអន្តរជាតិ
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់


ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ
(ប៉ៃលិន)៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៧ លោកស្រី មើក សុខា អនុប្រធានមន្ទីរព័ត៌មានខេត្ត ប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលផ្តោតសំខាន់លើការពិភាក្សា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បី លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ


សកម្មភាពអាជ្ញាធរ
គ្រួសារវីរៈកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ឱ្យក្រុមការងារអនុសាខាស្រុក ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពឈ្មោះ ប៉ាល់ សត្យា ភេទប្រុស អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ ស្រី៣នាក់) ដែលរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីរងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ។


ព័ត៌មានជាតិ
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ វត្តព្រះបាទបួនឋាន និងវត្តចក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តំបន់អន្លង់វែង និងខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមប្រព័ន្ធ Zoom
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកស្រី ប៉ាង ដានី និងលោក ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។


អប់រំ និងកីឡា
កម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យនេតយ៉ង់
កម្មវិធី មនសិការពលរដ្ឋល្អ នៃវិទ្យាល័យនេតយ៉ង់ ក្រុង និងខេត្តបាត់ដំបង ត្រូវបានលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិបត្តិកម្មវិធី “មនសិការពលរដ្ឋល្អ” អញ្ជើញចុះពិនិត្យផ្ទាល់ និងតាមដានវឌ្ឍនភាពរបស់ក្រុមសិស្ស នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ។


សន្ទនាមតិ
ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦
ប្រធានបទ៖ « ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦


សន្តិសុខសង្គម
នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងព័ត៌មាន ចុះពិនិត្យ និងធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រងនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងព័ត៌មាន ដឹកនាំដោយលោក ឆុន រាសី ប្រធាននាយកដ្ឋាន បានអញ្ជើញចុះពិនិត្យ និងធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រង នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ក្នុងស្ថាប័ន។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងប្រធានការិយាល័យទាំង៥ នៃមន្ទីរព័ត៌មានខេត្ត។

