ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
គ.ជ.ប ចាប់ផ្ដើមយុទ្ធនាការចែកលិខិតអញ្ជើញដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
ដំណើរការចែកលិខិត អញ្ជើញជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ តទៅ រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ គោលបំណងចម្បងនៃការចែកលិខិតអញ្ជើញ គឺដើម្បីផ្ទៀងផ្ទាត់ និងកែតម្រូវទិន្នន័យប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើមានកំហុសឆ្គង លើទិន្នន័យណាមួយ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអាចស្នើសុំកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ក្នុងអំឡុងពេលនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ (អំឡុងឆ្នាំ២០១៦ និង ២០១៧) ឱ្យអញ្ជើញទៅថតរូប និង ផ្ដិតខ្ចៅដៃជាថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
(Video) : សម្តេចធិបតី នាំក្រុមគ្រួសារដើរលេងកម្សាន្តនៅ Walk Street
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ "ទីបំផុតខ្ញុំបាននាំភរិយា និងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។
ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកំសាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកំសាន្ត។
ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយា និងកូន"។


ការអភិវឌ្ឍ
សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ចែកចង្ក្រាន្តសន្សំសំចៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ
ព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៦ សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល និងចែកចង្ក្រាន្តសន្សំសំចៃជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីឃុំស្ទឹងកាច់ នៅសាលប្រជុំធំសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ពៅ សុខ ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន និងលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញកសិកម្មសូវៀត ដែលត្រូវខ្មែរក្រហមស្ទាក់បាញ់កាលពីឆ្នាំ១៩៨៣ នៅស្រុកចំការលើ
(កំពង់ចាម) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។


សុខាភិបាល
អត្ថប្រយោជន៍ជាច្រើនរបស់ស្លឹក និងផ្លែត្របែកខ្ចី
ត្របែក គឺជាផ្លែឈើសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីនA C B2 K និង E រួមទាំងសារធាតុរ៉ែផ្សេងៗទៀតរួមមាន ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ និង កាល់ស្យូម ព្រមទាំងផ្ទុកនូវសារធាតុ Lycopene ដែលជាសារធាតុម្យ៉ាងជួយប្រឆាំងការលូតលាស់នៃកោសិការមហារីកសុដន់ និង សួត។ បន្ថែមពីលើនេះដែរ គេរកឃើញថា ស្លឹក និងផ្លែត្របែកខ្ចី ផ្ទុកនូវសារធាតុដែលជួយព្យាបាលជំងឺរាគរូស និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។


នយោបាយ
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ"
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។


ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង


ព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ ខណៈម្ចាស់ផ្ទះ ឫទ្ធិសែន កំពង់ឆ្នាំង បានត្រឹមជើងឯករង
ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ ខណៈម្ចាស់ផ្ទះ ឫទ្ធិសែន កំពង់ឆ្នាំង បានត្រឹមជើងឯករង


សន្តិសុខសង្គម
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី“ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ”
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានឱ្យបានយល់ច្បាស់អំពីការងារបង្ការទប់ស្កាត់ និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ វគ្គបណ្ដុះបណ្ដាលនេះដែរបានចែករំលែកនូវបទពិសោធន៍ ការយល់ដឹង ជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តតួនាទី និងភារកិច្ចយើងបន្តក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាននីមួយៗរបស់យើងឱ្យកាន់តែល្អប្រសើបន្ថែមទៀត។


សេចក្តីប្រកាសព័ត៌មាន
📣 សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! សារបោកបន្លំជាក្រុមហ៊ុន Telegram !
⚠️ ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។


នយោបាយ
(Video) : លោកJean Luc Moreau Deleris អ្នកថតរូបបារាំងដែលនាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងដីកម្ពុជា
សង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ មកលាតត្រដាងឲ្យគេឃើញ នៅក្នុងមហោស្រពរូបថតកាសែតVisa pour l’image ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីឈ្មោះមួយនៅប្រទេសបារាំង។


សន្តិសុខសង្គម
(Video) : រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams


អប់រំ និងកីឡា
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ
ដើម្បីបង្កើនការយល់ដឹងអោយបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រពន្ធ័ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងវការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើ្ញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា លើកទី២៦ ដោយមានការ អញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

