ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បុគ្គលិកអប់រំវ័យចាស់គឺជាធនធានមនុស្សដ៏មានតម្លៃ និងបានលះបង់យ៉ាងច្រើនសម្រាប់ជាតិ ដូច្នេះការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ពួកគាត់ គឺជាកាតព្វកិច្ចចាំបាច់ ដោយផ្តោតលើការបង្ការជំងឺឆ្លងនិងមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង) ការណែនាំបណ្តាញថែទាំសុខភាពផ្លូវចិត្តដើម្បីស្មារតីមាំមួន, និងការជំរុញរបបអាហារមានសុវត្ថិភាព ស័ក្តិសមតាមវ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត ចាន់ សុភា នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំអង្គរបាន ស្រុកកងមាស
(កំពង់ចាម) នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយឃុំអង្គរបាន បានដឹកនាំសមាជិក សមាជិកា នៃក្រុមការងារ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទាំង៣ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។


ការអភិវឌ្ឍ
ទិដ្ឋភាព អំឡុងពេលស្ថាបនា និងក្រោយពេលស្ថាបនារួចរាល់ កំណាត់ផ្លូវជាតិលេខ៧ នៅផ្លូវបំបែកត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម៖ ផ្លូវបំបែកត្រើង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៃកំណាត់ផ្លូវជាតិលេខ៧ ពេលនេះបានប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាត និងមានរបៀបរៀបរយ បន្ទាប់ពីដំណើរការស្ថាបនាត្រូវបានបញ្ចប់ជាស្ថាពរ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។


សន្តិសុខសង្គម
លេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ចុះណែនាំការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក នៅតាមក្រុង-ស្រុក
កំពង់ចាម៖ ដោយទទួលបានការអនុញ្ញាតពីប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្ត បានចុះរៀបចំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកនៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ឡើងវិញ នៅទូទាំងខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ព្យុះសង្ឃរា Dolphin បន្តបង្កើនឥទ្ធិពលលើខ្យល់មូសុងនិរតី៖ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ រហូតដល់ថ្ងៃទី៥ ខែសីហា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីបច្ចុប្បន្នភាពស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើដែនសមុទ្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីត្រៀមបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ នាពាក់កណ្តាលខែសីហានេះ
នារសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ។


នយោបាយ
(vIdeo) លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ
លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រយុទ្ធគ្នាពីរលើករវាងប្រទេសជិតខាងទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ នេះបើយោងតាមការកាលពីថ្លែងនៅថ្ងៃសុក្រ បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនដែលមានវិវាទ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតទ្វារទឹក «ទំនប់កែប្រែ» និងត្រៀមជួសជុលឡើងវិញជាបន្ទាន់
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃសំណង់ទ្វារទឹក «ទំនប់កែប្រែ» ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងដោយសារគ្រោះធម្មជាតិ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់
(កំពង់ចាម) ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវតំណាងព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


សន្តិសុខសង្គម
ឯកឧត្តម សរ សុពុត្រា ចុះត្រួតពិនិត្យករណីប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ និងវត្ថុតាង
នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងសំបុក ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត។


នយោបាយ
លោក ពូន រុន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋខ្វះខាត ១០គ្រួសារ និងផ្ដល់អំពូលសូឡាដល់សាលារៀន ក្នុងឃុំដងក្ដារ
(កំពង់ចាម) លោក ពូន រុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដងក្ដារ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិថ្មី ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

