ព័ត៌មានតាមបណ្តារខេត្ត

មិនធម្មតា! សិស្សវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ស្ពឺ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ឆ្នាំ២០២៦
អប់រំ និងកីឡា
មិនធម្មតា! សិស្សវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ស្ពឺ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមបេក្ខជនតំណាងឱ្យ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្ថិតក្នុងស្រុកចំការលើ បានសម្តែងសមត្ថភាពយ៉ាងលេចធ្លោ និងដណ្តើមបាន ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ លើដងផ្លូវជាតិ
សន្ទនាមតិ
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ លើដងផ្លូវជាតិ
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ លើដងផ្លូវជាតិ
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន បន្តជំរុញការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ អោយអស់ពីខេត្តប៉ៃលិន
សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន បន្តជំរុញការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ អោយអស់ពីខេត្តប៉ៃលិន
ប៉ៃលិន៖ លោកស្រី ជា ដាណែត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាពង្រឹងការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំសុខភាពដល់សហគមន៍ឱ្យបានទូលំទូលាយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្ដីជូនដំណឹង តបតាមប្រសាសន៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង តបតាមប្រសាសន៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារដោយផ្ទាល់ ចុះពិនិត្យវឌ្ឍនភាព និងជំរុញការរុះរើសំណង់រោងសំយាប ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
គ្រួសារងាយរងគ្រោះបំផុត ចំនួន៥គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំហប់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
សកម្មភាពអាជ្ញាធរ
គ្រួសារងាយរងគ្រោះបំផុត ចំនួន៥គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំហប់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
បាត់ដំបង: អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកគ្រឿងឧបភោគបរិភាគ ចុះសួរសុខទុក្ខគ្រួសារក្រីក្រ មានជីវភាពខ្វះខាត ចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន ៥គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សេចក្ដីជូនដំណឹង  ស្ដីពី «ការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប ជាមន្រ្ដីជាប់កិច្ចសន្យារយៈពេលខ្លី)»
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី «ការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប ជាមន្រ្ដីជាប់កិច្ចសន្យារយៈពេលខ្លី)»
សាលាឃុំស្តុកប្រវឹក សូមជម្រាបជូនដំណឹងដល់សាធារណជនថា ពាក្យសុំប្រឡងអាចមកទទួលបាន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំស្តុកប្រវឹក។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
(Video) : ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»
នយោបាយ
(Video) : ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលស្រុកសាលាក្រៅ៖ រួមគ្នាលើកតម្កើងកិត្តិយស និងមោទនភាពជាតិ គឺជាភារកិច្ចរបស់ប្រជាជនខ្មែរ
ការអភិវឌ្ឍ
អភិបាលស្រុកសាលាក្រៅ៖ រួមគ្នាលើកតម្កើងកិត្តិយស និងមោទនភាពជាតិ គឺជាភារកិច្ចរបស់ប្រជាជនខ្មែរ
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមជាមួយកងកម្លាំងប្រជាការពារភូមិ ចុះអនុវត្តសកម្មភាពកែលម្អសោភ័ណភាព និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ដោយបានធ្វើការរៀបចំផ្លាស់ប្តូរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក និងស្លកពណ៌ ដោយជំនួសមកវិញ នូវទង់ជាតិថ្មីស្រឡាង ហើយសកម្មភាពផ្លាស់ប្តូរទង់ជាតិថ្មីនេះ បានធ្វើឡើងនៅតាមបណ្តោយស្ពានសន្តិភាព ដែលស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិត នៅទីស្នាក់ការគណៈរដ្ឋមន្ត្រី និងតាមរយៈវីដេអូអនឡាញZoom ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ត្រីជំនាញកសិកម្មខេត្តប៉ៃលិន ចុះអន្តរាគមន៍ និងផ្តល់ថ្នាំកសិកម្មទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មីលើផ្ទៃដីពោតក្រហម ៣៥ហិកតា នៅស្រុកសាលាក្រៅ
កសិកម្ម
មន្ត្រីជំនាញកសិកម្មខេត្តប៉ៃលិន ចុះអន្តរាគមន៍ និងផ្តល់ថ្នាំកសិកម្មទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មីលើផ្ទៃដីពោតក្រហម ៣៥ហិកតា នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះពិនិត្យ វាយតម្លៃ និងចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដោយផ្តល់ថ្នាំកសិកម្ម និងណែនាំបច្ចេកទេសកម្ចាត់ដង្កូវហ្វូងប្រភេទថ្មី ដែលកំពុងស៊ីបំផ្លាញដំណាំពោតក្រហមរបស់ប្រជាកសិករចំនួន ២៨គ្រួសារ លើផ្ទៃដីប្រមាណ ៣៥ហិកតា ក្នុងភូមិឡាក់ហុកពី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ
អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ
(កំពង់ចាម) មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបើកកម្មវិធីប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមវត្តមាន លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ឃុន សំរស់ ប្រធានការិយាល័យយុវជន ព្រមទាំងលោក-លោកស្រី ជាប្រធានអនុប្រធានការិយាល័យ លោកនាយក នាយករងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនយ៉ាងច្រើននាក់។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ»
សន្តិសុខសង្គម
Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ»
វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖ 1.ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 2.ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 3.ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋនៅស្រុកសាលាក្រៅ
សន្តិសុខសង្គម
កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋនៅស្រុកសាលាក្រៅ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់ និងបិទផ្ទាំងរូបភាពអប់រំអំពីការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត