ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកស្ទឹងត្រង់ ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព ០១គ្រួសារ នៅឃុំអារក្សត្នោត
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា (អ.ន.ក) ស្រុកស្ទឹងត្រង់ និងក្រុមការងារ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


សន្តិសុខសង្គម
អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយពីហានិភ័យនៃគ្រាប់មីន និងឥរិយាបថសុវត្ថិភាព ដល់ពលរដ្ឋភូមិក្បាលព្រលាន
ប៉ៃលិន៖ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់អំពីហានិភ័យនៃគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការអនុវត្តឥរិយាបថសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៥០នាក់ ក្នុងភូមិក្បាលព្រលាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្តចំនួន ៤១ទីតាំង ដើម្បីធានាតម្លាភាពក្នុងការទិញ-លក់កសិផល
ប៉ៃលិន៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ ណែនាំ និងផ្ទៀងផ្ទាត់កម្រិតស្តង់ដារជញ្ជីងថ្លឹងរថយន្តសរុបចំនួន ៤១ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងគោលបំណងការពារផលប្រយោជន៍កសិករ និងទប់ស្កាត់ការកេងបន្លំទម្ងន់ក្នុងការជួញដូរកសិផល។


សេចក្តីជូនដំណឹង
ទឹកទន្លេខេត្តកំពង់ចាមថ្ងៃនេះ ស្រកចុះ០,៣៣ម៉ែត្រ មកត្រឹមកម្ពស់ ១៣,៣៣ម៉ែត្រប៉ុណ្ណោះ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៣៣ ម៉ែត្រ ថយចុះ ០,៣៣ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ ដែលស្ថិតនៅទាបជាងកម្រិតត្រូវប្រកាសប្រុងប្រយ័ត្នចំនួន ១,៨៧ ម៉ែត្រ។


ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលបង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលបង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ


ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ


ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់


ព័ត៌មាន
AOT ចុះត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់
AOT ចុះត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់


ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ជំរុញការងារចងក្រងប្រវត្តិស្នាដៃ និងផែនការសកម្មភាពសំខាន់ៗ
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានរួមគ្នាតំណាងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារចងក្រងប្រវត្តិស្នាដៃថ្នាក់ដឹកនាំ និងជំរុញផែនការសកម្មភាពធំៗចំនួន៣ ឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំនួន ៥ ដើម្បីចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអ្នកចូលរួមសរុបចំនួន ៧៩៥នាក់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
បង្ក្រាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន មន្ត្រីជំនាញបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រីមួយចំនួន ចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រី មួយចំនួន ចូលបឹងធម្មជាតិវិញផងដែរ ។


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលភ្លេងឆៃយ៉ាំ ដល់សិស្សានុសិស្ស ដើម្បីចូលរួមអភិរក្សសិល្បៈបុរាណខ្មែរ
ដើម្បីចូលរួមលើកស្ទួយ និងអភិរក្សទម្រង់សិល្បៈប្រពៃណីខ្មែរឱ្យបានគង់វង្ស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលស្ដីពី «ក្បាច់ និងចង្វាក់ភ្លេងឆៃយ៉ាំ» ជូនដល់ សិស្សានុសិស្សក្នុងក្រុងប៉ៃលិន ក្រោមអធិបតីភាពលោកស្រី វែង ស្រីមុំ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន។

