ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំនួន ៥ ដើម្បីចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអ្នកចូលរួមសរុបចំនួន ៧៩៥នាក់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
បង្ក្រាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន មន្ត្រីជំនាញបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រីមួយចំនួន ចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រី មួយចំនួន ចូលបឹងធម្មជាតិវិញផងដែរ ។


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលភ្លេងឆៃយ៉ាំ ដល់សិស្សានុសិស្ស ដើម្បីចូលរួមអភិរក្សសិល្បៈបុរាណខ្មែរ
ដើម្បីចូលរួមលើកស្ទួយ និងអភិរក្សទម្រង់សិល្បៈប្រពៃណីខ្មែរឱ្យបានគង់វង្ស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលស្ដីពី «ក្បាច់ និងចង្វាក់ភ្លេងឆៃយ៉ាំ» ជូនដល់ សិស្សានុសិស្សក្នុងក្រុងប៉ៃលិន ក្រោមអធិបតីភាពលោកស្រី វែង ស្រីមុំ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន។


នយោបាយ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងមមាញឹកផលិត និងផ្សព្វផ្សាយព័ត៌មាន ពីព្រឹត្តិការណ៍សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» បាននិងកំពុងទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការព័ត៌មានផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភា និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈពេលនេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបប្រមាណ ២០០នាក់ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងមមាញឹកបំផុតនៅក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មាន ពីព្រឹត្តិការណ៍នយោបាយ និងការទូតដ៏មានសារៈសំខាន់មួយនេះ ទៅកាន់ពិភពលោក។


នយោបាយ
(Video) : យើងជួបជុំគា្ននៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងជួបជុំគា្ននៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះ ក្នុងនាមជាតំណាងដែលត្រូវ បានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជា អ្នកតាក់តែងច្បាប់ និងជាអ្នកការពារ ជោគវាសនា នៃប្រជាជាតិរបស់យើង។


នយោបាយ
AOT ចុះត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។


នយោបាយ
តំបន់អានសេះ៖ ផែនទីបញ្ជាក់អង្គហេតុ ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ
ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។


នយោបាយ
ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃបណ្តាប្រទេសនានា ដែលនឹងអញ្ជើញចូលរួមសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពី «របៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងដោយមានការអញ្ជើញចូលរួមពី លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងតំណាងអាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ LBN អាស៊ី ក្រុងកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិន នាំយកអំណោយសប្បុរសធម៌ របស់លោកជំទាវអភិបាលខេត្ត ទៅប្រគល់ជូនលោកមេភូមិអូរដូនតាលើ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ដែលជាអំណោយសប្បុរសធម៌ របស់លោកជំទាវបណ្ឌិត ទៅប្រគល់ជូនលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលផ្លូវសំខាន់ៗ ធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព
(ប៉ៃលិន)៖ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្ត និងផ្លូវជាតិនានា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែរលូន និងមានសុវត្ថិភាព។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូរ) ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃ «ព័ត៌មានក្លែងក្លាយ» (Fake News) ដែលចរាចរលើបណ្តាញសង្គម
(វីដេអូរ ប្រសាសន៍ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន)៖ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការដឹកនាំរបស់រាជរដ្ឋាភិបាល, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រភពព័ត៌មានពិតប្រាកដ, ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

