ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត តាន់ ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត តាន់ ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី ព្រមទាំង ជូនចំពោះ សហការី និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសនៃការប្រារព្ធខួប លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ


សុខាភិបាល
អាហារដែលលោកអ្នកមិនគួរទទួលទានទេ នៅពេលបញ្ហាឈឺក្រពះរើឡើង
សុខភាព ៖ ប្រសិនបើលោកអ្នកមានបញ្ហាជំងឺក្រពះរើឡើង សូមផ្អាកទទួលទានអាហារទាំងអស់នេះ ពីព្រោះអាហារប្រភេទនេះ នឹងធ្វើឱ្យបញ្ហាឈឺក្រពះរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ ។


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ខេត្តប៉ៃលិន ប្រគល់-ទទួលវត្ថុបុរាណចំនួន ៥៦ មុខ រក្សាទុកក្នុងសារមន្ទីរដើម្បីសុវត្ថិភាព និងការអភិរក្ស
(ប៉ៃលិន)៖ វត្ថុបុរាណសរុបចំនួន ៥៦ មុខ ដែលរួមមានបំណែកកុលាលភាជន៍ បំណែកឆ្អឹង លោហៈធាតុ និងវត្ថុធ្វើពីថ្ម ត្រូវបានប្រគល់ជូនការិយាល័យសារមន្ទីរខេត្តប៉ៃលិន ដើម្បីរៀបចំរក្សាទុកក្នុងឃ្លាំងឱ្យមានសុវត្ថិភាពខ្ពស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ។


សកម្មភាពអាជ្ញាធរ
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើស ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី


ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនញ្ញសម្រេចបាន ក្នុងរយះពេល ៣០ឆ្នាំ
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនញ្ញសម្រេចបាន ក្នុងរយះពេល ៣០ឆ្នាំ


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧
ខេត្តស្ទឹងត្រែង៖ នៅសាលាខេត្ត ស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង(កម្ពុជា) ជាមួយគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តហ្សាឡាយ(វៀតណាម) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់កំណត់ហេតុកិច្ចសហប្រតិបត្តិការរុករក គាស់កាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧។


សន្តិសុខសង្គម
នគរបាលស្រុកសង្កែ ចុះល្បាតត្រួតពិនិត្យអាវុធផ្ទុះ និងគ្រឿងញៀន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
បាត់ដំបង៖ ដើម្បីបង្កើនភាពកក់ក្តៅ និងពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធផ្ទុះ និងបទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅតាមគោលដៅសំខាន់ៗ។


កសិកម្ម
ថ្នាក់ដឹកនាំក្រសួងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ និងរៀបចំផែនការបង្កើនសមត្ថភាពស្រោចស្រពបន្ថែម នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃ «ប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ» ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦។


សន្តិសុខសង្គម
នគរបាលស្រុកសង្កែ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ ការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលប្រើប្រាស់ផ្លូវសាធារណៈ ឱ្យបានយល់ដឹងច្បាស់អំពីស្លាកសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពនៃការបើកបរ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។


សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ពការពារព្រំដែនទិសភ្នំដងរ៉ែក
បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដឹកនាំដោយលោក ប៊ី សុភាព ប្រធានគណៈកម្មាធិការអនុសាខា និងលោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ ណយ ទុំ អាយុ ៩៦ ឆ្នាំ ដែលកំពុងមានជរាពាធ និងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចេញគោលការណ៍ ឲ្យបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីក្រសួងមហាផ្ទៃ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ បើសិនបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។


នយោបាយ
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦វត្តមានលោកជំទាវ Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨ គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ១៥៨ គ្រួសារ ក្នុងនេះ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។

