ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦-ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Jeannette KAGAME ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ - ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សេចក្តីប្រកាសព័ត៌មាន
ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
ផ្សាយបន្តផ្ទាល់៖ « ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) ។ » ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
ផ្សាយបន្តផ្ទាល់៖ « ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) ។ » ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦


ស្រុកស្ទោង
លោក សាយ គឹមឡម អំពាវនាវឱ្យយុវជនរៀនសូត្របំណិនវិជ្ជាជីវៈនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មនៅក្នុងមូលដ្ឋាន
លោក សាយ គឹមឡម អំពាវនាវឱ្យយុវជនរៀនសូត្របំណិនវិជ្ជាជីវៈនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មនៅក្នុងមូលដ្ឋាន


សេចក្តីជូនដំណឹង
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការត្រៀមសម្ពោធសមិទ្ធផលឧបករណ៍វេជ្ជសាស្ត្រទំនើប នៅមន្ទីរពេទ្យបង្អែកបាធាយ
(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)


សន្ទនាមតិ
ការបង្ការ និងបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខេត្តបាត់ដំបង
ការបង្ការ និងបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខេត្តបាត់ដំបង


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោក
កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោកមកកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសម្របសម្រួល ការកំណត់អត្តសញ្ញាណ ការទទួលស្វាគមន៍ និងការផ្តល់សេវាគាំពារដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


សន្តិសុខសង្គម
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីសុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញ ដល់ពលករទើបវិលត្រឡប់ពីថៃនៅស្រុកកំរៀង
ខេត្តបាត់ដំបង៖ ដើម្បីធានាបាននូវសុវត្ថិភាព កាត់បន្ថយហានិភ័យនៃការចំណាកស្រុកខុសច្បាប់ និងផ្តល់ជម្រើសជីវភាពថ្មីជូនប្រជាពលរដ្ឋ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង សហការជាមួយមណ្ឌលទទួលពលករកំរៀង បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «សុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក ការសិក្សាជំនាញវិជ្ជាជីវៈ និងការប្រកបមុខរបរខ្នាតតូច» ដល់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេសបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអភិវឌ្ឍន៍ជនបទ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់គ្រងកម្មវិធីដល់ក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទនៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធីសម្រាប់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត» ដែលប្រារព្ធធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

