ព័ត៌មានតាមបណ្តារខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨ គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨ គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ១៥៨ គ្រួសារ ក្នុងនេះ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
​ដំណើរការនៃការសម្របសម្រួលករណីអំពើហិង្សាក្នុងគ្រួសារ
សកម្មភាពមន្ទីរព័ត៌មាន
​ដំណើរការនៃការសម្របសម្រួលករណីអំពើហិង្សាក្នុងគ្រួសារ
​វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីយើងធ្វើបានកំពុងពិភាក្សាលើប្រធានបទ៖«​​ដំណើរការនៃការសម្របសម្រួលករណីអំពើហិង្សាក្នុងគ្រួសារ»
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន នៅសាលប្រជុំភ្នំខៀវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីក្រោមឱវាទមន្ទីរជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាសង្កាត់ទួលល្វា បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួនបី
សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ទួលល្វា បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួនបី
លោកស្រី ទន់ ស៊ីម៉េន ប្រធានក្រុមប្រឹក្សាសង្កាត់ទួលល្វា បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
នយោបាយ
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បទវិចារណកថា(Video) ៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់
នយោបាយ
បទវិចារណកថា(Video) ៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់
បទវិចារណកថា៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ផ្តាសសាយក្នុងរដូវភ្លៀង ដែលយើងគួរយល់ដឹង
សុខាភិបាល
ផ្តាសសាយក្នុងរដូវភ្លៀង ដែលយើងគួរយល់ដឹង
សុខភាព៖ រដូវភ្លៀង ជារដូវដែលមនុស្សងាយឆ្លងជំងឺផ្តាសសាយធំ ជាពិសេសេកុមារតូចៗ។អ្នកជំងឺផ្តាសសាយធំ ភាគច្រើនបានបង្ហាញនូវរោគសញ្ញា ដូចជា គ្រុនក្តៅលើសពី ៣៨,៥អង្សាសេ ក្អក ក្អកស្ងួត ឈឺក ហៀរសំបោរ ឈឺក្បាល អស់កម្លាំងងងុយដេក និងករណីខ្លះអាចវិវឌ្ឍទៅហត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លើកម្ពស់ការថែទាំសុខភាពកម្មការនីរោងចក្រ
សកម្មភាពមន្ទីរព័ត៌មាន
លើកម្ពស់ការថែទាំសុខភាពកម្មការនីរោងចក្រ
​វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«​​លើកម្ពស់ការថែទាំសុខភាពកម្មការនីរោងចក្រ»
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រសួងពាណិជ្ជកម្ម៖ មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា
ពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម៖ មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា
(AKP) ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អតីតសិស្សវិទ្យាល័យព្រះសីហនុ នាំយកអំពូលសូឡា ១០០ដើម និងថវិកា ៧៥ដុល្លារ ប្រគល់ជូនវិទ្យាល័យព្រះសីហនុ
អប់រំ និងកីឡា
អតីតសិស្សវិទ្យាល័យព្រះសីហនុ នាំយកអំពូលសូឡា ១០០ដើម និងថវិកា ៧៥ដុល្លារ ប្រគល់ជូនវិទ្យាល័យព្រះសីហនុ
កំពង់ចាម ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសសិក្សា និងសម្រួលដល់ការប្រើប្រាស់ភ្លើងបំភ្លឺក្នុងបរិវេណសាលារៀន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា និងលោក ជួប វណ្ណរុណ តំណាងអតីតសិស្សវិទ្យាល័យព្រះសីហនុ បាននាំយកអំពូលសូឡាចំនួន ១០០ដើម និងថវិកាចំនួន ៧៥ដុល្លារអាម៉េរិក ប្រគល់ជូនវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
សន្តិសុខសង្គម
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
(ក្រចេះ) ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំព្រៃសាម៉ាន់ និងអាជ្ញាធរស្រុកឆ្លូង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញចុះចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយមានការគាំទ្រពីគម្រោងឃ្លាំងអាហារសហគមន៍របស់មូលនិធិអ៉ីម៉ាន់កម្ពុជា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ទឹកទន្លេមេគង្គនៅកំពង់ចាម ស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ នៅឃ្លាតពីកម្រិតប្រកាសអាសន្នជាង ១ ម៉ែត្រទៀត
សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គនៅកំពង់ចាម ស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ នៅឃ្លាតពីកម្រិតប្រកាសអាសន្នជាង ១ ម៉ែត្រទៀត
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ (ថយចុះ ០,១៦ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ដែលនៅទាបជាងកម្រិតប្រកាសអាសន្នចំនួន ១,៣០ ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១ សម្រេចបាន៤០% នៅស្រុកបុរីអូរស្វាយសែនជ័យ
ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១ សម្រេចបាន៤០% នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំ និងសម្របសម្រួលដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះបេសកកម្មរួមគ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដំណាក់កាលទី១ ដែលសម្រេចបានលទ្ធផល ៤០% ក្រោមថវិកាកម្មវិធីឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត