ព័ត៌មានតាមបណ្តារខេត្ត

សេចក្ដីណែនាំ ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ  នៅរដូវវស្សា ឆ្នាំ២០២៦
សេចក្តីប្រកាសព័ត៌មាន
សេចក្ដីណែនាំ ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦
សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន ១៤ នៅច្រកបឹងត្រកួន
នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន ១៤ នៅច្រកបឹងត្រកួន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន ១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញធ្វើបាឋកថាជាស៊េរី ស្តីពី "កេរដំណែលរស់៖ គុណតម្លៃ ៧ មករា"
នយោបាយ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញធ្វើបាឋកថាជាស៊េរី ស្តីពី "កេរដំណែលរស់៖ គុណតម្លៃ ៧ មករា"
ភ្នំពេញ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាជាស៊េរី ស្តីពី "កេរដំណែលរស់៖ គុណតម្លៃ ៧ មករា" ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន(Video) : ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បើកវេទិកាសាធារណៈដោះស្រាយកង្វល់ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម
ព័ត៌មាន ទទក ប៉ៃលិន(Video) : ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បើកវេទិកាសាធារណៈដោះស្រាយកង្វល់ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ព័ត៌មាន ទទក ប៉ៃលិន៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំវេទិកាសាធារណៈមួយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន និង លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ដោយមានការចូលរួមពី អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ជូនដល់ក្រុមគ្រួសារវីរយុទ្ធជនពលី រស់នៅខេត្តសៀមរាប
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ជូនដល់ក្រុមគ្រួសារវីរយុទ្ធជនពលី រស់នៅខេត្តសៀមរាប
(សៀមរាប)៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ទឹកបន្តហក់ឡើងកម្ពស់ ១៣,៩៦ម៉ែត្រ ខណៈដែល ព្រែកចំនួន ៤០ ក្នុងចំណោម ៤១ព្រែក របស់ខេត្តកំពង់ចាម ទទួលបានរបបទឹកទន្លេមេគង្គ
សេចក្តីជូនដំណឹង
ទឹកបន្តហក់ឡើងកម្ពស់ ១៣,៩៦ម៉ែត្រ ខណៈដែល ព្រែកចំនួន ៤០ ក្នុងចំណោម ៤១ព្រែក របស់ខេត្តកំពង់ចាម ទទួលបានរបបទឹកទន្លេមេគង្គ
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់ ១៣,៩៦ម៉ែត្រ និងបានហូរចូលព្រែក ចំនួន ៤០ ក្នុងចំណោម ៤១ព្រែក នៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅក្រុងកំពង់ចាម បណ្តាលឱ្យមនុស្ស ៤នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រមាណ ៣ម៉ឺនដុល្លារ
សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅក្រុងកំពង់ចាម បណ្តាលឱ្យមនុស្ស ៤នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រមាណ ៣ម៉ឺនដុល្លារ
(កំពង់ចាម) មនុស្សយ៉ាងហោចណាស់ ៤នាក់បានរងរបួស ក្នុងនោះមានស្ត្រី ៣នាក់ (២នាក់រងរបួសធ្ងន់) នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីតាំងហាងស៊ុប «ដំណាក់ហ្វូស៊ីន» ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៥:២០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត និងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត និងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ព្រមទាំងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អាជ្ញាធរសង្កាត់បយ៉ាខា ដឹកនាំកម្លាំងយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ១០០នាក់ ចុះធ្វើអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ
បរិស្ថាន
អាជ្ញាធរសង្កាត់បយ៉ាខា ដឹកនាំកម្លាំងយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ១០០នាក់ ចុះធ្វើអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ
ប៉ៃលិន៖ លោកស្រី ចក់ ណែត ចៅសង្កាត់បយ៉ាខា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងចម្រុះ មានៈ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងលោកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១១២នាក់ (ស្រី ៥៥នាក់) ចុះយុទ្ធនាការធ្វើអនាម័យបរិស្ថាន រើសសំរាម កាប់ស្មៅ និងកាត់ឆ្ការព្រៃដែលទ្រុបទ្រោមគ្របលើចិញ្ចើមផ្លូវ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ជា ចាន់ឌិន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ឆ្នាំ២០២៦ នៅស្រុកសាលាក្រៅ
នយោបាយ
ឯកឧត្តម ជា ចាន់ឌិន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ឆ្នាំ២០២៦ នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានគណៈប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ ប្រចាំឆ្នាំ២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ជា ចាន់ឌិន និងលោក សាក់ សាវរិទ្ធ នាំយកអំពូលសូឡាបំពាក់តាមដងផ្លូវជូនពលរដ្ឋក្នុងឃុំស្ទឹងត្រង់
ការអភិវឌ្ឍ
ឯកឧត្តម ជា ចាន់ឌិន និងលោក សាក់ សាវរិទ្ធ នាំយកអំពូលសូឡាបំពាក់តាមដងផ្លូវជូនពលរដ្ឋក្នុងឃុំស្ទឹងត្រង់
ប៉ៃលិន៖ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ និងលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងភូមិអន្លង់រក្សា បានដឹកនាំក្រុមការងារ រួមជាមួយលោកមេភូមិបាយសី និងលោកមេភូមិអន្លង់រក្សា ចុះនាំយក និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយមូនិធិហ្វេដហូឡូប្រទេសអូស្ត្រាលីបានរៀបចំ ពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម
សុខាភិបាល
មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយមូនិធិហ្វេដហូឡូប្រទេសអូស្ត្រាលីបានរៀបចំ ពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម
លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ព្រះករុណា ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត
​ព័ត៌មាន​

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
អានបន្ត