ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា


នយោបាយ
ស្នូរកាំភ្លើងស្ងប់ស្ងាត់ ប៊ុលដូហ្ស័រក៏ត្រូវឈប់៖ បទឈប់បាញ់ត្រូវបង្កកស្ថានភាព មិនមែនបង្កើតស្ថានភាពថ្មីឡើយ, យោធាថៃបាននិងកំពុងរំលោភលើបទឈប់បាញ់
នៅពេលស្នូរកាំភ្លើងបានស្ងប់ស្ងាត់ អ្វីដែលត្រូវស្ងប់ជាមួយគ្នានោះ គឺសកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី fair accompli។ បទឈប់បាញ់មិនមែនជាការផ្តល់សិទ្ធិឱ្យភាគីណាមួយប្រើពេលវេលាដែលគ្មានការប្រយុទ្ធគ្នានេះ ដើម្បីកម្ទេចផ្ទះប្រជាពលរដ្ឋ សាងសង់ផ្លូវ ដាក់របាំង ដាក់ទូកុងតឺន័រ និងរាយលួសបន្លាលួសឡើយ ឬហេដ្ឋារចនាសម្ព័ន្ធថ្មី លើកទង់ជាតិ ឬបង្កើតអង្គហេតុថ្មី ដើម្បីបម្លែងស្ថានភាពដែនដីជាក់ស្តែងនោះឡើយ។
នេះជាចំណុចស្នូលដែលត្រូវយល់ឱ្យច្បាស់នៅពេលពិនិត្យសកម្មភាពរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ ក្រោយប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


ការអភិវឌ្ឍ
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ សាទរចំពោះសមិទ្ធផលគម្រោងពង្រីកផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ សាទរចំពោះសមិទ្ធផលគម្រោងពង្រីកផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប
"[...]ខ្ញុំក៏សូមសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង[...]។
--ព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦)


នយោបាយ
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity


នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ខែ


សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកាក្រុមប្រឹក្សាដែលទើបសម្រាលបុត្រ
ប៉ៃលិន៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៧ លោក នីម អឿន ចៅសង្កាត់ប៉ៃលិន បានដឹកនាំប្រតិភូក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាទៅឧបត្ថម្ភជូន លោកស្រី ជន អឿន សមាជិកាក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលទើបនឹងសម្រាលបុត្រ នៅគេហដ្ឋានរបស់លោកស្រី។


សេចក្តីជូនដំណឹង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម៖ ទឹកជំនន់ទន្លេមេគង្គ បានហូរចូលព្រែកចំនួន ៣៧ ក្នុងចំណោម ៤១ព្រែក
គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានហក់ឡើងដល់កម្ពស់ ១៣,៧៤ម៉ែត្រ និងបានហូរចូលព្រែក ចំនួន ៣៧ ក្នុងចំណោម ៤១ព្រែក នៅក្នុងខេត្ត។


សុខាភិបាល
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ
(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោក គីម គុង អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធជាច្រើន ស្ថិតនៅសាលាស្រុកជើងព្រៃ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកបន្តកើនឡើង
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបង្ហាញថា កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រមួយចំនួន កំពុងមាននិន្នាការកើនឡើង ដែលតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន។


សកម្មភាពអាជ្ញាធរ
លោកជំទាវ មឹន មាណវី អញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)
ខេត្តកំពង់ចាម៖ លោកជំទាវ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

