ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត


ព័ត៌មាន
ហិរញ្ញប្បទានសកម្មភាពមីននៅកម្ពុជា នៅតែរឹងមាំ និងមានភាពធន់ ដោយមានការគាំទ្រពីជាតិ និងអន្តរជាតិ
ហិរញ្ញប្បទានសកម្មភាពមីននៅកម្ពុជា នៅតែរឹងមាំ និងមានភាពធន់ ដោយមានការគាំទ្រពីជាតិ និងអន្តរជាតិ


គ្រោះធម្មជាតិ
ប្រជុំលើកកម្ពស់សមត្ថភាពឆ្លើយតបបន្ទាន់ ទប់ទល់នឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ក្នុងរដូវវស្សា
នៅក្នុងឱកាសនោះ លោក ម៉ែន គុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា៖ ការរៀបចំជំនួបនេះឡើងគឺក្នុងគោលបំណងពិនិត្យមើលយ៉ាងល្អិតល្អន់លើស្តង់ដារប្រតិបត្តិ និងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការអនុវត្តផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។


ទេសចរណ៍
សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើកិច្ចការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឲ្យសហគមន៍មានភាពរីកចំរើន
(ប៉ៃលិន)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី មានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើកិច្ចការសំខាន់ៗមួយចំនួន របស់សហគមន៍ ក្រោមអធិបតីភាពលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះភិក្ខុកិត្តិវណ្ណោ គៀន វណ្ណី ព្រះគ្រូចៅអធិការវត្តមង្គលបុទុមភ្នំបាយសី និងជាប្រធានសហគមន៍ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ និងប្រជាសហគមន៍ សរុបប្រមាណ ៣០នាក់ ។


សកម្មភាពអាជ្ញាធរ
បុរសជាជនសង្ស័យ ០៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀន ខុសច្បាប់
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ១០នាទី កន្លងទៅ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្ដបន្ទាប់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្ដាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅកាន់ឆ្នាំ២០២៨
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍
វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតី សម្រេចដាក់លូ ១០ កង់ ឆ្លងកាត់ប្រឡាយជូនប្រជាពលរដ្ឋ លោកណៃ សុខន ក្រោយជួបដោះស្រាយ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ អាជ្ញាធរឃុំធិបតី បានសម្រេចបញ្ចប់ករណីតវ៉ា ពាក់ព័ន្ធនឹងការកាយលូ ១០ កង់ឆ្លងកាត់ប្រឡាយចូលផ្ទះ និងស្រែរបស់ប្រជាពលរដ្ឋម្នាក់ គឺលោក ណៃ សុខន នៅភូមិរ៉ា ឃុំធិបតី។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ទី១៨ សីហា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងាររាប់រយកន្លែង ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ និងជំរុញការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។


សន្តិសុខសង្គម
នគរបាលស្រុកភ្នំព្រឹក ចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីកាតុលាការ ករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីឆ្នាំ ២០១៧
បាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានអនុវត្តដីកាបង្គាប់របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ខ្លួនពិរុទ្ធជនម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តកាលពីជិត ១០ ឆ្នាំមុន។


នយោបាយ
ការកាន់កាប់ដោយកម្លាំង មិនបង្កើតភាពស្របច្បាប់លើអធិបតេយ្យភាពឡើយ៖ ច្បាប់អន្តរជាតិ និងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
នៅក្នុងច្បាប់អន្តរជាតិ មានភាពខុសគ្នាជាមូលដ្ឋានរវាង «ការគ្រប់គ្រងទឹកដីជាក់ស្តែង» និង «អធិបតេយ្យភាពស្របច្បាប់»។ កងកម្លាំងប្រដាប់អាវុធអាចចូលទៅកាន់ទីតាំងមួយ ដាក់បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ ឬរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅដី និងលំនៅឋានរបស់ខ្លួនបាន ប៉ុន្តែសកម្មភាពទាំងនេះមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាប័ណ្ណកម្មសិទ្ធិលើទឹកដី ឬអធិបតេយ្យភាពស្របច្បាប់បានឡើយ។


ការអភិវឌ្ឍ
ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត សុទ្ធតែបានសម្តែងនូវសេចក្តីសប្បាយរីកត្រេកអរដោយទទួលបានផ្លូវកៅស៊ូមួយខ្សែប្រវែង១៥០០ម៉ែត្រ នៅចំនុចស្រែ១០០ ដើម្បីសម្រួលដល់ការធ្វើដំណើរបានប្រសើរឡើងជាងមុន
បាត់ដំបងៈ ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សុទ្ធតែបានសម្តែងនូវសេចក្តីសប្បាយរីកត្រេកអរដោយទទួលបានផ្លូវកៅស៊ូមួយខ្សែប្រវែង១៥០០ម៉ែត្រ នៅចំនុចស្រែ១០០ ចាប់ពីផ្លូវកែងសាកលវិទ្យាល័បៀលប្រាយ មកទល់នឹងផ្លូវនៃសង្កាត់ក្តុលដូនទាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ រកប្រាក់ចំណូល ក្នុងការលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ ឡើង។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ក្នុងរយៈពេល ២០ខែកន្លងមកនេះ ការកសាងសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការសរុប ២៦៤,៤០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរីសម្រេចបាន ១០០% និងខេត្តរតនគិរីសម្រេចបាន ៩៧,៦៣%)។ ក្រុមការងារបានប្រើប្រាស់កម្លាំងវិស្វកម្ម ៨កងឯកភាព និងគ្រឿងចក្រ ២៨៦គ្រឿង ព្រមទាំងបានបោសសំអាតមីនលើផ្ទៃដីជាង ៦,៦លានម៉ែត្រការ៉េ។ បន្ថែមពីនេះ ក៏បានកសាងស្ពាន លូ និងដាំកូនត្នោតចំនួន ៥.១៦៦ដើម។
បច្ចុប្បន្ន ក្រុមការងារកំពុងខិតខំថែទាំបច្ចេកទេស និងពន្លឿនការងារនៅទិសខេត្តរតនគិរី ឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។


សុខាភិបាល
រូមបន្តធម្មជាតិផ្សំពីគ្រឿងផ្សំ ៣ មុខនេះ ជួយកម្ចាត់ជាតិពុលចេញពីក្រពះនិងដុតជាតិខ្លាញ់
សុខភាព៖ ខ្ញី រមៀត និងក្រូចឆ្មា សុទ្ធតែជាគ្រឿងទេសក្នុងផ្ទះបាយ ហើយអ្វីដែលពិសេសនោះ គឺគ្រឿងផ្សំទាំងនេះសុទ្ធតែដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព។

