ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីនៃរដ្ឋបាលក្រុង ស្រុកចំនួន ៥ខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រង និងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅតាមអង្គភាពស្ថាប័ន នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី អភិបាលរងខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមបរិយាកាសអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានភ្លៀងរលឹមស្រិចៗ។


សិល្បៈនិងវប្បធម៌
ពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅភ្នំស្រុះផ្លំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «លើកតម្កើង និងដឹងគុណ តួនាទីឆ្មបជនជាតិដើម ក្នុងការថែរក្សាជីវិត និងសុខុមាលភាពរបស់ជនជាតិដើម»។


សកម្មភាពថ្នាក់ដឹកនាំ
សិស្សនិទ្ទេស A ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី ដែលខ្វះខាតជីវភាពខ្លាំង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលទំនុកបម្រុង ឱ្យបន្តការសិក្សានៅមហាវិទ្យាល័យ
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះទៅជួបសួរសុខទុក្ខសិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៥ ដល់លំនៅឋាន ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រោយទទួលបានដំណឹងពីការខ្វះខាតជីវភាពខ្លាំង ដែលតម្រូវឱ្យរូបនាងត្រូវខកខានការសិក្សាបន្តទៅមហាវិទ្យាល័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពប្រធាន អនុប្រធាន និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្តមណ្ឌលគិរី។


អប់រំ និងកីឡា
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


នយោបាយ
កម្ពុជាសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះពិនិត្យការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅព្រំដែនខេត្តព្រះវិហារ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមចុះរឹតបន្តឹង និងពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។


សុខាភិបាល
ឯកឧត្តម ស្លេះ យូរ ចុះនាំយកអំណោយរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន ជូនក្រុមគ្រូពេទ្យប្រចាំការប្រឡងបាក់ឌុប
ប៉ៃលិន៖ ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះនាំយកថវិកា ទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបឋម ក្នុងព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


នយោបាយ
សង្ខេបសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
សង្ខេបសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
Summary of the Thai Military’s Armed Aggression Against Cambodia’s Sovereignty and Territorial Integrity from 24 to 28 July 2025
Résumé des actes d’agression menés par l’armée thaïlandaise contre la souveraineté et l’intégrité territoriale du Cambodge du 24 au 28 juillet 2025 See less


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន( Video) : មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដល់កម្ពស់ជាង១១ម៉ែត្រ ស្របពេលមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាក្រុង/ស្រុក
កំពង់ចាម៖ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម បានបន្តហក់ឡើងថែមទៀត ដោយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១១,២៨ម៉ែត្រ គឺកើនឡើង ០,២០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ។

