ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូព្រឹទ្ធសភាកម្ពុជាសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិតដោយតំណាងសភាថៃ ក្នុងមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ នៅប្រទេសតង់សានី
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងអារូសា ប្រទេសតង់សានី កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Ilham Aliyev
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ AKp


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានដល់អាកាសយានដ្ឋាន Heydar Aliyev
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានដល់អាកាសយានដ្ឋាន Heydar Aliyev International Airport (GYD) ប្រកបដោយសុវត្ថិភាព ដោយមានទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។


សកម្មភាពថ្នាក់ដឹកនាំ
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃ និងពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជារៀងរាល់ថ្ងៃ៖


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីចាក់ទឹកដូងថ្វាយព្រះបិតរ
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីចាក់ទឹកដូងថ្វាយព្រះបិតរ នៅព្រះទីនាំងទេវាវិនិច្ឆ័យមហៃមហាស្ថាន នារាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី សរសេរសារឆ្លើយតបទៅនឹងសារ៨០នាទី របស់លោក អ៊ុំ សំអាន
សម្តេចធិបតី សរសេរសារឆ្លើយតបទៅនឹងសារ៨០នាទី របស់លោក អ៊ុំ សំអាន
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះថា «ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក
ឯកឧត្តម ឡេ មិញហ៊ឹង ( Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងយុវជនឆ្នើម នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ រូបថត៖ សិរី ឧត្តម


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាត្រៀមរៀបចំអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ខាងមុខ
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ឆ្នាំ២០២៦នេះ គឺជាខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសក កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០០៦។ ពិធីអបអរសាទរខួប២០ឆ្នាំនេះត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក។
នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងសកម្មភាពណាដែលជាការវាតទីយកទឹកដីកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បាននិយាយជាមួយថៃ ហើយបានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថា ជាការវាតទីយកទឹកដីកម្ពុជា ដែលធ្វើយ៉ាងណាថែរក្សា អនុវត្ដន៍កិច្ចព្រមព្រៀងបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

