ព័ត៌មានក្នុងខេត្ត

បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
សកម្មភាពថ្នាក់ដឹកនាំ
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។ ការអះអាងនេះមានចេតនាបំភាន់ និងកេងចំណេញសាធារណមតិជាតិ និងអន្តរជាតិ ធ្វើឱ្យមានការយល់ច្រឡំថាភាគីកម្ពុជាបានឯកភាពឱ្យភាគីថៃដាក់ទ័ពឈរជើងនៅក្នុងដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន ៤០៨ ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៤៧៧នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!
សកម្មភាពថ្នាក់ដឹកនាំ
ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលេចនៅលើបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ថា «ការដាក់កងទ័ព ទង់ជាតិ ទូកុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ឬការសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដែលយោធាថៃបាននិងកំពុងធ្វើដោយបំពានមកលើទឹកដីកម្ពុជា មិនមែនជាវិធីកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ សកម្មភាពទាំងនេះអាចបង្កើតវត្តមាន និងការគ្រប់គ្រងជាក់ស្តែងលើដីដោយខុសច្បាប់ ហើយវាមិនអាចបង្កើតអធិបតេយ្យភាពតាមច្បាប់ដោយស្វ័យប្រវត្តិបានទេ។ ផែនទីមិនផ្លាស់ទីតាមកងទ័ព ហើយព្រំដែនក៏មិនរត់តាមទីតាំងដែលកងទ័ពឈរនោះដែរ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងាររវាងជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពី ការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការទី ៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍលើវិស័យនានា និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តព្រៃវែង ដែលមានការអញ្ជើញទទូលស្វាគមន៍ ពីឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈដល់អភិបាល

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈដល់អភិបាល ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦ នារសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា គ.ស.២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ន.ម.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ការចុះ MOU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈដល់អភិបាល ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើតវិទ្យាស្ថានអប់រំអភិបាលនៅក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ អបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដោយជោគជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ អបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដោយជោគជ័យ
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ អបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដោយជោគជ័យ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានសម្ដែងនូវការចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយលោកជំទាវ Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖

ពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២
សកម្មភាពថ្នាក់ដឹកនាំ
ពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តុម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ជាគំរូទូតសភាថ្មីក្នុងការកសាងសន្តិភាពសកល និងការការពារច្បាប់អន្តរជាតិ
សកម្មភាពថ្នាក់ដឹកនាំ
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ជាគំរូទូតសភាថ្មីក្នុងការកសាងសន្តិភាពសកល និងការការពារច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជា «ផែនទីចង្អុលផ្លូវ» ដ៏មានសារសំខាន់បំផុត ក្នុងការប្រែក្លាយការទូតសភាឱ្យទៅជាឧបករណ៍ជាក់ស្តែងសម្រាប់ដោះស្រាយជម្លោះ និងការពារសន្តិភាពសកល។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញថ្លែងសុន្ទរកថាពិសេសក្នុងកិច្ចពិភាក្សាទូទៅ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញថ្លែងសុន្ទរកថាពិសេសក្នុងកិច្ចពិភាក្សាទូទៅ ISC-2
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦— ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កិច្ចពិភាក្សាទូទៅបន្ត នៃសន្និសីទប្រធានសភា និងអន្តរសភា (ISC-2)
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចពិភាក្សាទូទៅបន្ត នៃសន្និសីទប្រធានសភា និងអន្តរសភា (ISC-2)
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦— ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yousaf Raza Gilani) ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញជាសហប្រធានកិច្ចពិភាក្សាទូទៅបន្ត ក្រោម
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
អង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន៨រួមគ្នាពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
អង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន៨រួមគ្នាពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា
អង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន៨ បានសម្រេចចុះអនុស្សរណៈសហប្រតិបត្តិការលើ កិច្ចការងារបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា ដោយមានការគាំទ្រពីក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។ ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការសម្តេចធិបតី បានឱ្យដឹងថា របៀបវារៈខាងលើ មាន៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត