ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោក អន ភារៈ ណែនាំអភិបាលរងស្រុកពាមជរដែលទើបប្រកាសតែងតាំងផ្ទេរកាន់តំណែងថ្មី ត្រូវខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកជាផ្លូវការ លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការណែនាំ និងជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងស្រុកដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានការរីកចម្រើន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកស្វាយអន្ទរ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។
យោងតាមសេចក្តីប្រកាស មុខតំណែងថ្មីត្រូវបានប្រគល់ជូន៖
លោកស្រី នេត គន្ធី (ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១) អតីតអភិបាលរង នៃគណៈអភិបាលស្រុកពោធិ៍រៀង ត្រូវបានផ្ទេរភារកិច្ច និងប្រកាសឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកស្វាយអន្ទរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី វន់ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកញ្ជ្រៀច បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី វន់ ពៅ អតីតអភិបាលរងស្រុកស៊ីធរកណ្ដាល ឱ្យមកកាន់មុខតំណែងថ្មីជា អភិបាលរង នៃគណៈអភិបាលស្រុកកញ្ជ្រៀច។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
សេចក្ដីថ្លែងអំណរគុណ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន ខេត្ដព្រៃវែង គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
សូមគោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនិងសូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់នូវអំណោយជាកង្ហាចំនួន ១០ គ្រឿង តាមរយៈឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ទទួលន្ទុកមន្ទីរព័ត៌មមាន ខេត្តព្រៃវែង សម្រាប់ បម្រើការងារនៅក្នុងមន្ទីរ ។
ការផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈសំខាន់ និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់បរិយាកាសកន្លែងធ្វើការរបស់មន្ត្រីរាជការយើងខ្ញុំឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសជួយកាត់បន្ថយកម្តៅក្នុងរដូវប្រាំង ដើម្បីឱ្យការបំពេញភារកិច្ចប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគិតគូរពីសុខទុក្ខ និងលក្ខខណ្ឌការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង
ព្រៃវែង៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង ដែលពិធីប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រៃវែងប្រកាសតែងតាំងអភិបាលរងស្រុកពារាំង ២រូបថ្មី ពង្រឹងប្រសិទ្ធភាពដឹកនាំ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកពារាំង ចំនួន ២រូប ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”
ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង
ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង ដែលពិធីប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបទទួលពិភាក្សាការងារជាមួយ ជាគណៈកម្មការនីតិ និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ការអនុវត្តច្បាប់ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រៃវែង។
ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបទទួលពិភាក្សាការងារជាមួយ ជាគណៈកម្មការនីតិ និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ការអនុវត្តច្បាប់ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ គណៈប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការអន្តរវិស័យ ប្រធានផ្នែកទទួលបណ្ដឹង នៃការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុ ប៊ុនឡេង តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
យោងអនុក្រឹត្យលេខ៤៦៧ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំង លោក វង្ស សេនវិសុត្ស ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្មី ជំនួសលោកស្រី សេង ទៀង ដែលត្រូវចូលនិវត្តន៍។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណ អគ្គនាយករង និងជាប្រធានគណៈប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណ អគ្គនាយករង និងជាប្រធានគណៈប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការងារសវនកម្ម នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួសធ្ងន់ ៦នាក់ មានទីលំនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង
សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម វេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងលោក ហ៊ន សុផាត ប្រធានអនុសាខាស្រុកមេសាង ចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួសធ្ងន់ ៦នាក់ មានទីលំនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយអន្ទរ បានចុះសួរសុខទុក្ខ លោកអ៊ុ ប្រាក់ បុន រស់នៅភូមិពោធិចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្តក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ចុះសួរសុខទុក្ខលោកអ៊ុ ប្រាក់ បុន ដែលជាលោកឪពុក លោក វ៉ាន់ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

