ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Strongly Protests Thailand’s Persistent Violations of
Its Sovereignty and Territorial Integrity


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក នៃវិស័យការងារ សន្តិសុខសង្គម និងវិជ្ជាជីវៈ ព្រមទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយនាំយកឱកាសការងារសរុបចំនួន ៤,១២២ កន្លែង ដើម្បីផ្ដល់ជូនដល់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ។


បរិស្ថាន
កិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)
រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ការរៀបចំទីលានចាក់សំរាម ដែលស្ថិតនៅក្នុងភូមិពពឺស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មានស្តីពីភាពមិនប្រក្រតីក្នុងការប្រកួតកីឡា ប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ខេត្តព្រៃ
ក្រសួងអប់រំ យុវជន និងកីឡា | សេចក្តីប្រកាសព័ត៌មានស្តីពីភាពមិនប្រក្រតីក្នុងការប្រកួតកីឡា
ប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ខេត្តព្រៃ
វែង ដែលមានលក្ខណៈមិនសមស្របតាមគោ
លការណ៍អភិវឌ្ឍកីឡា ប្រកបដោយសុវត្ថិភាព និងការការពារកុមារ


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កិច្ចប្រជុំបច្ចេកទេស ស្តីពីការចុះពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្ដម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស ស្តីពីការចុះពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (C) សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន គណៈប្រតិភូអមដំណើរ នៃក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង ស្រុក រដ្ឋបាលក្រុង ស្រុកទាំង១៣ ចៅសង្កាត់ ក្រុមហ៊ុនគ្រប់គ្រងសំរាម និងមន្រ្តីពាក់ព័ន្ធផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្ដម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ ព្រមទាំងអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក នាយករងទីចាត់សាលាខេត្ត ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នាយការិយាល័យអត្តសញ្ញាណកម្ម អភិបាលក្រុង ស្រុកទាំង១៣ អធិការនគរបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជំនួយការរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៥៣០ រូប។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិល្វាកោង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិព្រែកតារ័ត្ន
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិសំបួរ
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិព្រៃក្រឡាញ់ធំ
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នៅស្នាក់ការភូមិ ។

