
ឯកឧត្តម សួន សុម៉ាលីន ចុះពិនិត្យផ្លូវលំរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅស្រុកព្រះស្តេច និងបញ្ជាឱ្យជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងអាជ្ញាធរឃុំ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនៅក្នុងរដូវវស្សានេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រះស្ដេច ខេត្តព្រៃវែង។









