
ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌទី៥ នៅវត្តព្រះឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ស៊ាន ឈុនហេង ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយស្រុក-ឃុំ ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមយ៉ាងកុះករជាមួយបងប្អូនពុទ្ធបរិស័ទក្នុងពិធីកាន់បិណ្ឌទី៥ នៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តព្រះឈរ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។











