
កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយប្រជាការពារ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមជាមួយកម្លាំងប្រជាការពារ បានចុះរៀបចំការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មនៅតាមបណ្ដាវត្តអារាម និងតាមទីប្រជុំជននានាទូទាំងខេត្តព្រៃវែង។











