
ល្ខោនខោលកម្ពុជាបង្ហាញវត្តមាននៅប្រទេសកូរ៉េខាងត្បូង
ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈល្ខោនខោលរបស់ក្រុមសម្តែងកម្ពុជា ក្នុងពិធី «បុណ្យបេកតិកភ័ណ្ឌវប្បធម៌អរូបីយូណេស្កូ-ខ្យង់គី ឆ្នាំ២០២៦- 2026 UNESCO-Gyeonggi Intangible Cultural heritage Festival» ដែលរៀបចំឡើងដោយវេទិកាវប្បធម៌ និងសិល្បៈកូរ៉េ (Korea Forum of Culture and Arts- KFCA) នៅមជ្ឈមណ្ឌលសិល្បៈខ្យង់គី នៅខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។











