ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
នៅចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ការពង្រឹងការអនុវត្ដច្បាប់៖
យោងតាមលិខិតបញ្ជាបេសកកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ និងមានការណែនាំពីលោកនាយខណ្ឌ នៅថ្ងៃទី១៥ ខែមិថុនា ២០២៦ នេះ លោកយូ ណាវុធ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំមន្ត្រីខណ្ឌ មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្ត្រីសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ គណៈកម្មការសហគមន៍សហគមន៍នេសាទបាទងសាមគ្គី៧មករា មានកម្លាំងសរុបចំនួន ០៨នាក់ ប្រើប្រាស់កាណូត ១គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅចំណុចព្រែកអន្លង់វិលក្នុងកន្លែងអភិរក្សជលផលផ្លូវភក់ ស្ថិតនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
លទ្ធផលអនុវត្តបានចំនួន ០១ករណី ពីបទធ្វើនេសាទដោយប្រើឧបករណ៍ស្បៃមុង។ ឧបករណ៍ស្បៃមុងល្មើសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន លូស្បៃមុងចំនួន ២១មាត់ របាំងព្រួលស្បៃមុងប្រវែង ៩២០ម៉ែត្រ បង្គោលចម្រឹងប្ញស្សីចំនួន ៣១០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១០គ.ក ចូលក្នុងបឹងធម្មជាតិ។


កសិកម្ម
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
នៅចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ការងារវារីវប្បកម្ម
ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ២៤គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៥០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ២,៨០តោន ត្រីឆ្ពិន ១,៩០តោន ត្រីប្រា ៦០,៦០តោន ត្រីពោ ៤,៥០តោន ត្រីរ៉ស់ ០,៤០តោន។
បរិមាណផលវារីវប្បកម្មសរុបប្រចាំថ្ងៃ ៧១,១០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៤ ៩៩០រៀល/គ.ក្រ) ស្មើនឹងថ្លៃសរុប ៣៥៤ ៧៨៩ ០០០ រៀល ត្រូវជា ៨៨ ២៥៥,៩៧ ដុល្លារ។


កសិកម្ម
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ363,735 ក្បាល
⁃ ក្របី 18,264 ក្បាល
⁃ ជ្រូក 31,141 ក្បាល
⁃ ចៀម 82 ក្បាល
⁃ ពពែ 3,150 ក្បាល
⁃ មាន់ 2,782,508 ក្បាល
⁃ ទា 1,409,493 ក្បាល
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
• នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៤៥០០គ្រាប់
⁃ ស៊ុតមាន់ ២៥៧០០គ្រាប់
⁃ គោ ២៥ក្បាល


កសិកម្ម
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ363,735 ក្បាល
⁃ ក្របី 18,264 ក្បាល
⁃ ជ្រូក 31,141 ក្បាល
⁃ ចៀម 82 ក្បាល
⁃ ពពែ 3,150 ក្បាល
⁃ មាន់ 2,782,508 ក្បាល
⁃ ទា 1,409,493 ក្បាល។


កសិកម្ម
សម្តេចក្រឡាហោម ស ខេង និងសម្តេច អញ្ជើញចុះពិនិត្យ កសិដ្ឋានចិញ្ចឹមមាន់ និង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញអមដំណើរ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ។


កសិកម្ម
អត្ថប្រយោជន៍ផ្លែឃ្លោក សម្រាប់សុខភាព
អត្ថប្រយោជន៍ផ្លែឃ្លោក សម្រាប់សុខភាព ឃ្លោកគឺជាបន្លែមួយប្រភេទដែលពេញនិយមខ្លាំងនៅក្នុងម្ហូបអាហារខ្មែរយើង ហើយវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងងាយស្រួលចម្អិននោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនលើសលប់ រួមមាន៖

