ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
មន្ទីរព័ត៌មានខេត្តព្រៃវែង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៤ នៅវត្តបុញ្ញខេត្តារាម (វត្តថ្មី) ក្រុងព្រៃវែង
នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ដែលបានប្រព្រឹត្តទៅនៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

កសិកម្ម
ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសជលផលក្នុងស្រុកពោធិ៍រៀង ប្រមូលនិងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើន
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះប្រតិបត្តិការស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការគ្រប់គ្រង និងអភិរក្សធនធានជលផល ស្ថិតក្នុងភូមិសាស្ត្រចំណុចភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

អប់រំ និងកីឡា
រដ្ឋបាលស្រុកពារាំង បើកព្រឹត្តិការណ៍ប្រណាំងទូកង ឆ្នាំ២០២៦ យ៉ាងអធិកអធម ដោយមានទូកចូលរួមប្រកួតចំនួន ៤៦ ទូក
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកពារាំង បានរៀបចំពិធីបើកការប្រណាំងទូកង ស្រុកពារាំង ឆ្នាំ២០២៦ យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង។

សិល្បៈនិងវប្បធម៌
ឯកឧត្តម ស្បោង សារ៉ាត ដឹកសមាជិកក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមកាន់បិណ្ឌទី៣ នៅវត្តកកោះជ្រុំ ស្រុកបាភ្នំ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត សហការី និងអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ បានអញ្ជើញចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌទី៣ នៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តកកោះជ្រុំ ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

ការអភិវឌ្ឍ
អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល និងការងារពាក់ព័ន្ធ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីធ្លីមិនបានប្រើប្រាស់ ការផ្សព្វផ្សាយផ្ទាំងប៉ាណូ និងពន្ធប្រថាប់ត្រាលើតម្លៃកិច្ចសន្យាចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ក្នុងរដ្ឋបាលខេត្តព្រៃវែង។

សកម្មភាពថ្នាក់ដឹកនាំ
បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេស ដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ហើយចំណុចនេះបានកើតឡើងមកលើកម្ពុជានៅក្នុងជម្លោះព្រំដែនជាមួយថៃ។

កម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញនៅខែមេសា ឆ្នាំ២០២៦ ដើម្បីលុបបំបាត់និងទប់ស្កាត់ការកើតឡើងវិញនៃបណ្តាញឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ហើយជាក់ស្តែង យើងក៏បានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

កម្ពុជាទទួលខុសត្រូវពេញលេញ ក្នុងការធានាសន្តិសុខព្រំដែន ការអនុវត្តច្បាប់ និងការស្តារឡើងវិញនូវបូរណភាពនៃដែនយុត្តាធិការជាតិរបស់យើង។ ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៥ យើងបានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ខ្ញុំ។

កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់ឡើយ។

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី
ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកជ្រៅ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

អប់រំ និងកីឡា
រដ្ឋបាលខេត្តព្រៃវែងជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង) នៅខេត្តព្រៃវែង
រដ្ឋបាលខេត្តព្រៃវែងជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃសៅរ៍-អាទិត្យ ទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ទេសចរណ៍
រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០»
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០» យ៉ាងមហោឡារិក នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

សន្តិសុខសង្គម
លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង