ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Saturday, August 22, 2026, at 10:55 a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines to observe, verify, and report on the situation along the Cambodia-Thailand border, as well as inspected the illegal deployment of shipping containers by the Thai military across 5 locations, totaling 10 containers,


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាសម្របសម្រួលក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យការដាក់ពង្រាយកុងតឺន័រយោធាថៃ រំលោភព្រំដែន រារាំងពលរដ្ឋជាង ១.៤០០នាក់មិនឱ្យចូលផ្ទះ
ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះដល់ទីតាំងផ្ទាល់ការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងប្រជាពលរដ្ឋជិត ៤ពាន់នាក់ កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះ
នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលស្រុក ប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកអៀង សុខុម ប្រធានគណបក្សឃុំ
រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី បានអមដំណើរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកអៀង សុខុម ប្រធានគណបក្សឃុំ និងជាមេឃុំ អំពិលក្រៅស្រុកស៊ីធរកណ្ដាល ដែលទទួលមរណៈភាព ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ក្នុងនេះ ឯកឧត្តមប្រធាន និងសហការី បាននាំបច្ច័យចំនួន១,៨០០,០០០រៀលចូលបុណ្យផងដែរ។


អប់រំ និងកីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។


កសិកម្ម
ទិវាស្រែបង្ហាញស្ទីពីការ អនុវត្តផលិតកម្មឆ្លាតវៃស្របនឹងការប្រែប្រួលអាកាសធាតុដើម្បីចូលរួមចែកបង្កើនទិន្នផលគុណភាពស្រូវ
ថ្ងៃសៅទី21/08/2026 ចូលរួមទិវាស្រែបង្ហាញស្ទីពីការ អនុវត្តផលិតកម្មឆ្លាតវៃស្របនឹងការប្រែប្រួលអាកាសធាតុដើម្បីចូលរួមចែកបង្កើនទិន្នផលគុណភាពស្រូវ ចូលរួមចំណែកសិក្សាស្វែងយល់ពីការកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មដំណាំស្រូវរក្សាបានគុណតម្លៃសរដ្ឋកិច្ច សង្គម នឹងបរិស្ថាន តាមរយះការអនុវត្តបច្ចេកទេសដាំដុះឆ្លាតវៃ លើការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ឋល្អ ការគ្រប់គ្រងទឹក ទឹកគោកការគ្រប់គ្រងនឹងប្រើប្រាសជីតាមកំរិតណែនាំ នឹងប្រើប្រាសតាមដំណាក់កាលស្រូវ គាំទ្រអនុវត្តដោយក្រុមហ៊ុន យីតាក់គ្រុប ជីសញ្ញាក្បាលក្របី


បទយកការណ៍
បទយកការណ៍៖ ការច្នៃមើមឈូកជាម្សៅសុខភាព និងបេសកកម្មចែករំលែកចំណេះដឹងឥតគិតថ្លៃរបស់លោក ឡូង គន្ធា ខេត្តព្រៃវែង៖
ខេត្ដព្រៃវែង ៖


បទយកការណ៍
បទយកការណ៍៖ កសិដ្ឋានបន្លែនិងផ្លែឈើសុវត្ថិភាពមានជ័យ៖
ខេត្ដព្រៃវែង ៖


បទយកការណ៍
បទយកការណ៍៖ ការចិញ្ចឹមក្ងានបង្កើតចំណូលរៀងរាល់ថ្ងៃ
ខេត្តព្រៃវែង៖ ការង


សកម្មភាពអាជ្ញាធរ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការ ការស្នើសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល និងការបង្វែរបៀវត្សបើកហួស ជូនលោក លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈខេត្ត។


បទយកការណ៍
ារចិញ្ចឹមក្ងានបង្កើតចំណូលរៀងរាល់ថ្ងៃ ខេត្តព្រៃវែង៖ ការងារកសិកម្មមិនមែនមានតែការធ្វើស្រែ និងចិញ្ចឹមមាន់ទានោះទេ ប៉ុន្តែការជ្រើសរើសចិញ្ចឹមសត្វប្លែកពីគេ
ក៏អាចកែប្រែជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ។
ជាក់ស្តែង លោកស្រី ហង្ស សូនីតា កសិកររស់នៅក្នុងភូមិព្រៃចំការ ឃុំស្មោត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់យករបរចិញ្ចឹមក្ងានដើម្បីលក់នៅលើទីផ្សារ ដែលជាប្រភពចំណូលយ៉ាងទៀងទាត់សម្រាប់ទ្រទ្រង់គ្រួសារ។


បទយកការណ៍
បទយកការ៖ ការច្នៃមើមឈូកជាម្សៅសុខភាព និងបេសកកម្មចែករំលែកចំណេះដឹងឥតគិតថ្លៃរបស់លោក ឡូង គន្ធា ខេត្តព្រៃវែង៖
ការច្នៃប្រឌិតផលដំណាំក្នុងស្រុកឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្តែង លោក ឡូង គន្ធា ម្ចាស់សិប្បកម្មកែច្នៃមើមឈូក ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃចំការ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហើបឱ្យដឹងថា ការយកមើមឈូកមកកែច្នៃធ្វើជា «ម្សៅឈូក» សម្រាប់ឆុងពិសារជាមួយទឹកក្តៅ គឺមិនត្រឹមតែផ្តល់នូវឱជារសឆ្ងាញ់ពិសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពអ្នកទទួលទានទៀតផង។

