ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលជំរឿនវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលជំរឿនវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ


សកម្មភាពអាជ្ញាធរ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាថវិការមូលនិធិឃុំ» នៅភូមិស្វាយទាប និងភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក តុង ប្រុស អភិបាលរងស្រុក លោក វ៉ាន់ សុធា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីការគាំទ្រឃុំ គណៈកម្មការគ្រប់គ្រងគម្រោងឃុំ-ភូមិ អ្នកទទួលការ និងតំណាងប្រជាពលរដ្ឋអ្នកទទួលផល សរុបចំនួន ៦៥ នាក់ ស្រី ៥៥ នាក់។


សេចក្តីជូនដំណឹង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ លោក លោកស្រី ក្រុមគ្រួសារសព
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ លោក លោកស្រី ក្រុមគ្រួសារសព ចំពោះមរណភាពរបស់ លោក អៀង សុខុម មេឃុំអំពិលក្រៅ ស្រុកសុីធរកណ្ដាល ដែលបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:០៧ នាទីរសៀល ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោកជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក អៀង សុខុម សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ


សកម្មភាពថ្នាក់ដឹកនាំ
ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលនៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បរទេសនាពេលកន្លងទៅ ខណៈដែលសម្តេចបានដឹកនាំ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្
ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលនៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បរទេសនាពេលកន្លងទៅ ខណៈដែលសម្តេចបានដឹកនាំ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនយើងនៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជារការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្រ្ត ផ្តល់ការលើកទឹកចិត្តគាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាព ដោយគ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់ គឺការការពារឱ្យខានតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិរបស់យើង[…]”។
--ព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
ខ្ញុំក៏សូមសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស
ខ្ញុំក៏សូមសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង[...]។
--ព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
នៅថ្មដា និងអូរស្មាច់ ដែលស្ថិតក្នុងទឹកដីកម្ពុជា ទាហានថៃបានឈរជើង ដាក់កុងតឺន័រ និងរបាំងផ្លូវ ហើយអ្នកសារព័ត៌មានក៏បានជួបការបាញ់ព្រមានពីទីតាំងយោធាថៃនៅពេលព្យាយាមចូលពិនិត្យតំបន់មួយចំនួនទៀតផង។
In Thmor Da and O’Smach, which are located in Cambodian territory, Thai soldiers have maintained positions, placed containers, and erected roadblocks. Journalists also encountered warning shots from Thai military positions when attempting to access and inspect certain other areas.


សកម្មភាពថ្នាក់ដឹកនាំ
ការអះអាងរបស់យោធាថៃថា ការវាយប្រហាររបស់ខ្លួនផ្តោតតែទៅលើគោលដៅយោធា តើអាចបញ្ជាក់បានកម្រិតណា នៅពេលមានសក្ខីកម្ម និងការសង្កេតដែលបង្ហាញពីថៃបានវាយប្រហារលើទីតាំងដែលមានជនស៊ីវិល? បញ្ហានេះទាមទារឱ្យមានការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។
The Thai military claims that its attacks were directed exclusively at military objectives. But to what extent can this claim be substantiated when testimonies and observations indicate that Thailand attacked locations where civilians were present? This issue requires independent investigation and accountability under international law.


សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣នេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣នេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក៖ ទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា នា ២ ទៅ ៣ ថ្ងៃខាងមុខនេះ បន្តកើនឡើងខ្លាំងលើសកម្រិតប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក បានឱ្យដឹងថា ដោយសារស្ថានភាពទឹកទន្លេមេគង្គនៅផ្នែកខាងលើ ក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុកហួសកម្រិតប្រកាសប្រុងប្រយ័ត្ន និងកម្រិតប្រកាសអាសន្ន (ជំនន់)។ ស្ថានភាពនេះនឹងធ្វើឱ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា នា ២ ទៅ ៣ ថ្ងៃខាងមុខនេះ បន្តកើនឡើងខ្លាំងលើសកម្រិតប្រុងប្រយ័ត្ន។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជ កម្មទ្វេភាគីជាមួយវៀតណាម នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិកនាពេលឆាប់ៗខាងមុខ
ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦---
កម្ពុជាបានបង្ហាញពីសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណា នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ។នេះបើឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធី ជប់ លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ទិវាឯករាជ្យជាតិ នៃសាធារ ណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
King: Solidarity Palace Reflects Core Values of National Unity and Leadership ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦
AKP Phnom Penh, August 21, 2026 —
His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of Cambodia, has said that the newly built Solidarity Palace of the Senate reflects the core values and leadership philosophy of Cambodian leaders, who recognise national unity and solidarity as strong pillars of the Kingdom’s long-term peace, stability and prosperity.


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦—
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ ការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដែលទើបបញ្ចប់ការសាងសង់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំសាងសង់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាបានកលើកឡើងថា សំណង់អគារថ្មីនៃព្រឹទ្ធសភានេះត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោប្រធានព្រឹទ្ធសភាគឺ៖ ការលើកកម្ពស់ការទូតសភា និងការរួមប្រាស័យឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយអង្គបោះឆ្នោតដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន។

