ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%។
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%។

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណា ព្រះមហាក្សត្រ សម្រាប់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

សេចក្តីជូនដំណឹង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រកាសបន្ទាន់ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព«មើលវីដេអូដើម្បីទទួលបានប្រាក់»។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រកាសបន្ទាន់ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព«មើលវីដេអូដើម្បីទទួលបានប្រាក់»។

សេចក្តីជូនដំណឹង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបន្ទាន់ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព«មើលវីដេអូដើម្បីទទួលបានប្រាក់»
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ណែនាំដល់សាធារណជនទាំងអស់ តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ...!!

សកម្មភាពអាជ្ញាធរ
ីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ឆ្នាំ២០២៦ នៃរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹ
ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ឆ្នាំ២០២៦ នៃរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។

សកម្មភាពអាជ្ញាធរ
ផ្ទះ ចំនួន ២ ខ្នង ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន ២ គ្រួសារ នៅឃុំចំនួន២ ក្នុងស្រុកបាភ្នំ
ព្រៃវែង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន ២ គ្រួសារ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ និងភូមិស្ពឺលិច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។

សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបញ្ជាក់ថា លំនៅឋានដែលរងផលប៉ះពាល់នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កើតឡើងពីការវាយប្រហាររបស់កងកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយមានការប្រើយន្តហោះចម្បាំង F-16 និងអាវុធធុនធ្ងន់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

Cambodia stated that the affected homes in Techo Morakot Village, Morakot Commune, Choam Ksan District, Preah Vihear Province, were damaged as a result of attacks by Thai military forces in December 2025, involving F-16 fighter jets and heavy weapons, which caused extensive damage to residential properties, personal belongings, and civilian infrastructure.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia
សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្ស បានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ, បណ្តាខេត្តជុំវិញ និងប្រទេសជិតខាង និងបានពុះពារអភិវឌ្ឍសេដ្ឋ-កិច្ច ដោយការលើកកម្ពស់វិស័យ កសិកម្ម, កសិ-ឧស្សាហហកម្ម, ទេសចរណ៍ ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវ កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវ កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការវិលត្រឡប់ទៅរក សន្តិភាព ស្ថិរភាព ប្រក្រតីភាព និងការស្តារឡើងវិញឱ្យបានឆាប់រហ័ស។
The Royal Government of Cambodia and the Ministry of National Defence have reaffirmed their commitment to fully respecting and implementing the agreements and joint declarations between Cambodia and Thailand, particularly the agreements of 27 December 2025 and 26 October 2025, in order to promote a swift return to peace, stability, normalcy, and recovery.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia
សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ កត្តាគន្លឹះដើម្បីទាញយកសក្តានុពលអភិវឌ្ឍន៍នៃបណ្តាខេត្តភូមិភាគឦសាន
សម្ដេចធិបតី៖ កត្តាគន្លឹះដើម្បីទាញយកសក្តានុពលអភិវឌ្ឍន៍នៃបណ្តាខេត្តភូមិភាគឦសាន រួមមាន៖
- ការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសន្តិសុខ
- ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
Samdech Thipadei: The key factors to unlock the development potential of the northeastern provinces include:
- Maintaining absolute peace, stability, and security.
- Implementing incentives and delivering efficient public services.
Stung Treng Province, 12 August 2026
(Unofficial Translation)

សកម្មភាពអាជ្ញាធរ
ស្ថានីយ៍លាងសម្អាតដៃ ១កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
អនុសាខា កក្រក ស្រុកស៊ីធរកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំលោកអនុប្រធានគណៈកម្មាធិការ លេខាធិការ និងមន្រ្ដីប្រចាំការ រួមជាមួយលោកគ្រូ នាយក នាយករង និងទីប្រឹក្សាយុវជន នៃវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ចុះពិនិត្យស្ថានីយ៍លាងសម្អាតដៃ ១កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅបរិវេណវិទ្យាល័យខាងលើ និងជាមួយគ្នានោះ បាននាំយកផ្លាកសម្គាល់លេខរៀងកឹបជូនផងដែរ។