ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក ប៊ិន ជីវ័ន្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ ដឹកនាំគណៈកម្មាធិការ មន្រ្តីប្រាំការ មន្រ្តីកិច្ចសន្យា រួមជាមួយប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្មោងខាងជើង និងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារ ភ្លើងឆេះផ្ទះនៅភូមិ តាកែវ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំចាយមារ
ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦លោកស្រី ឃិន ម៉ាច អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ តំណាង លោក ប៊ិន ជីវ័ន្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ ដឹកនាំគណៈកម្មាធិការ មន្រ្តីប្រាំការ មន្រ្តីកិច្ចសន្យា រួមជាមួយប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្មោងខាងជើង និងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារ ភ្លើងឆេះផ្ទះនៅភូមិ តាកែវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ឈ្មោះវ៉ាញ អឿង ភេទប្រុសអាយុ៤៤ឆ្នាំទីលំនៅភូមិតាកែវ
ផ្ទះ ទំហំ ៦ ×៧ ម៉ែត្រ ប្រភេទផ្ទះឈើ ប្រក់ស័ង្គសី ។
សម្ភារ:ខូចខាតមានដូចជា
គោយន្តកន្ត្រៃត្រូវភ្លើងឆេះខូចខាតទាំងស្រុង និងរង់របួសម្ចាស់ផ្ទះត្រូវភ្លើងឆេះរលាកនៅលើដងខ្លួន។


សកម្មភាពអាជ្ញាធរ
ផ្ទះ ចំនួន ២ខ្នង(លេខរៀងទី២៧៩-២៨០) និងបង្គន់អនាម័យ ចំនួន ១(លេខរៀងទី២៣៤) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង.
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិព្នៅ
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិព្រែកចង្ក្រានលើ
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិពោធិ៍រោង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិពោធិ៍រោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិអណ្ដូង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិដូង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិជ្រៃ(ខ)
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិជ្រៃ(ខ) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែសីហា ២០២៦ )នៅស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិកោះចេក
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីតាំងស្នាក់ការភូមិ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិសាមគ្គី
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែងក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីតាំងស្នាក់ការភូមិ ។


អប់រំ និងកីឡា
ខេត្តព្រៃវែង បានបញ្ចប់ដំណើរការសំណេរប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៥-២០២៦ ដោយរលូន និងជោគជ័យ
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រៃវែង ត្រូវបានបញ្ចប់ទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ មានសណ្តាប់ធ្នាប់ល្អ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។


សកម្មភាពអាជ្ញាធរ
កម្មវិធីយុទ្ធនាការបរិស្ថានស្អាត និងអនាម័យល្អ នៅភូមិព្រៃក្ដូច និងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
លោក ឈុំ ឈា អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីយុទ្ធនាការបរិស្ថានស្អាត និងអនាម័យល្អ នៅភូមិព្រៃក្ដូច និងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដែលរៀបចំដោយក្រុមការងារលេខាធិការដ្ឋានវិស័យទឹកស្អាត ការសម្អាត និងអនាម័យជនបទខេត្តព្រៃវែង ដែលដឹកនាំដោយលោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង


សេចក្តីជូនដំណឹង
កាសែតកម្ពុជា ឆ្នាំទី៤៧ លេខ២៩៦២ ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
Kampuchea Newspaper on Tuesday, August 11, 2026

