ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ
(AKP)


សេចក្តីជូនដំណឹង
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ
នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦


ការអភិវឌ្ឍ
ពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តក្រាំងពិសី ស្ថិតនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តក្រាំងពិសី ស្ថិតនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។


អប់រំ និងកីឡា
ពិធីសម្ពោធអគារមត្តេយ្យសិក្សារកាកូនសាត់
ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមតេយ្យសិក្សាចំនួន ២ខ្នង ស្មើនឹង ៨បន្ទប់ (អគារមត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្ដេច ១ខ្នង ៤បន្ទប់ និងអគារមត្តេយ្យសិក្សាសំពៅមាស ១ខ្នង ៤បន្ទប់) សមិទ្ធិផលនានា និងរៀបចំអាហារសាមគ្គីជូនលោក អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាសិក្សារកាកូនសាត់ ស្ថិតក្នុងភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ យ៉ាង ក្រៃលែងដល់ លោកនាយក នាយករង លោកគ្រូអ្នកគ្រូនៃសាលាវិទ្យាល័យហ៊ុនសែន កំចាយមារបានចូលរួម ឧបត្តម្ភថវិកា
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ យ៉ាង ក្រៃលែងដល់ លោកនាយក នាយករង លោកគ្រូអ្នកគ្រូនៃសាលាវិទ្យាល័យហ៊ុនសែន កំចាយមារបានចូលរួម ឧបត្តម្ភថវិកា
- ៦៩៥,០០០៛ ដល់ មន្ទីរពេទ្យគន្ធបុប្ផា
- ៨២៥,៥០៩៛ ដើម្បីគាំទ្រដល់វីរៈកងទ័ពវីរៈ
នគរបាលឈរជេីងការពារនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ
សរុបថវិកា ១,៥២០,៥០០៛។
សូមជូនពរ លោកគ្រូអ្នកគ្រូព្រមទាំងគ្រួសារជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


បរិស្ថាន
កិច្ចប្រជុំវេទិកាសាធារណៈស្ដីពី សហគមន៍ទំនប់ក្រចាប់ខាងលិច នៅវត្តព្រះកន្លោង ឃុំព្រៃកន្លោង
លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវេទិកាសាធារណៈស្ដីពី សហគមន៍ទំនប់ក្រចាប់ខាងលិច នៅវត្តព្រះកន្លោង ឃុំព្រៃកន្លោង ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិអនុភូមិសមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំព្រៃកន្លោង សរុបអ្នកចូលរួមចំនួន 203នាក់ ស្រី114នាក់។
ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦


សន្តិសុខសង្គម
សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ
ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច ក្រោមអធិបតីភាពលោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពី
- លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រី អភិបាលរងស្រុក
- នាយក នាយករងរដ្ឋបាលសាលាស្រុក
- កងកម្លាំងទាំង៣
- ប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច
- មេឃុំ ជំទប់ទី១ ឃុំទាំង១១
- នាយកវិទ្យាល័យ អនុវិទ្យាល័យ
- នាយប៉ុស្តិ៍នគរបាល
- ប្រធានមណ្ឌលសុខភាព
- ប្រធានកម្រងបឋមសិក្សា
- មេភូមិ ១នាក់/ឃុំ
- តំណាងប្រជាពលរដ្ឋជាស្រ្តី ១នាក់/ឃុំ
- តំណាងអាចារ្យ ។


សិល្បៈនិងវប្បធម៌
ពិធីប្រគេនទៀនព្រះវស្សា នៅវត្តតាកោ
ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦
លោក ញាណ វី ចៅសង្កាត់តាកោ បានចូលរួមពិធីប្រគេនទៀនព្រះវស្សា នៅវត្តតាកោ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង អមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងសង្កាត់ និងមានការចូលរួមពី ឯកឧត្តម លី តុងហួរ អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់តាកោ, លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង, លោក ចន វៃ អភ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម YB. DATO' SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។


បរិស្ថាន
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 រួមជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin)T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦៖


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃជូនវិញ្ញាណក្ខន្ធ លោកនាយចំណង់ ញឹម សុផល វីរៈកងទ័ពជួរមុខ
នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦
លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុក រួមទាំងសហការីបានអមដំណើរ លោកជំទាវ ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃជូនវិញ្ញាណក្ខន្ធ លោកនាយចំណង់ ញឹម សុផល វីរៈកងទ័ពជួរមុខ ស្ថិតនៅភូមិអង្គ្រង ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
ត្រៀមខ្លួនសម្រាប់បាក់ឌុប! ហឹបវិញ្ញាសាត្រូវបានបញ្ជូនទៅតាមបណ្តាខេត្តក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពី ACU
រាជធានីភ្នំពេញ៖ គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងមានភាពមមាញឹករៀបចំហឹបវិញ្ញាសាដឹកជញ្ជូនទៅកាន់បណ្ដាខេត្ត។

