
ស្រុកបាភ្នំស្អាត គ្មានសំរាម ផ្តើមចេញពីយើងទាំងអស់គ្នា!
ស្រុកបាភ្នំស្អាត គ្មានសំរាម ផ្តើមចេញពីយើងទាំងអស់គ្នា! ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកបាភ្នំ បានដឹកនាំអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការរដ្ឋបាលស្រុកទាំងអស់ ធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន កាប់ឆ្ការព្រៃ នៅតំបន់ទំនប់បង្ហៀរបឹងស្នេហ៍ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។











