
មន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុងព្រៃវែង ប្រារព្ធទិវាសំអាតពិភពលោកលើកទី៩ ក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុងព្រៃវែង បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោកលើកទី៩» (9th World Cleanup Day) ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ដោយបានចុះធ្វើយុទ្ធនាការអនាម័យសម្អាតបរិស្ថាន នៅតាមទីតាំងសំខាន់ៗ រួមមាននៅមុខសាលាខេត្ត និងតាមដងមាត់ទន្លេ ក្នុងក្រុងព្រៃវែង។











