
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចូលរួមដាំកូនឈើចំនួន ១០០ដើម ប្រភេទ(ដើមក្ងោក)ជាមួយបងប្អូនសហគមន៍ ស្ថិតនៅភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
អនុសាខា កក្រក ស្រុកពារាំង ៖ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានចាត់អោយលោក សៀង ធានី មន្រ្ដីប្រចាំការ អនុសាខា កក្រក ស្រុក និង បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពី អាជ្ញាធរភូមិ ឃុំ លោកនាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសហគមន៍ សរុបវត្តមានចូលរួមចំនួន ៧០នាក់ ស្រី ៤៨នាក់ បានដាំកូនឈើចំនួន ១០០ដើម ស្ថិតនៅភូមព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។











