ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ខេត្តព្រៃវែង ÷ នៅរសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦
ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។


សន្តិសុខសង្គម
លោក ស៊ាន ចិន្តា អភិបាលស្រុក រួមជាមួយលោកស្រីមេឃុំ ជំទប់ទី១ លោកមេភូមិ ចុះពិនិត្យស្ថានភាពគល់ស្ពានទួលអង្គុញ-ព្រែកព្នៅ ព្រំប្រទល់រវាងឃុំព្រែកចង្ក្រាន និងឃុំព្នៅទី១ ដែលដីគល់ស្ពានបានបាកស្រុតនាពេលកន្លងមក។
លោក ស៊ាន ចិន្តា អភិបាលស្រុក រួមជាមួយលោកស្រីមេឃុំ ជំទប់ទី១ លោកមេភូមិ ចុះពិនិត្យស្ថានភាពគល់ស្ពានទួលអង្គុញ-ព្រែកព្នៅ ព្រំប្រទល់រវាងឃុំព្រែកចង្ក្រាន និងឃុំព្នៅទី១ ដែលដីគល់ស្ពានបានបាកស្រុតនាពេលកន្លងមក។


សន្តិសុខសង្គម
ប្រជុំសម្រុះសម្រួលករណីដណ្តើមគ្នាកាន់កាប់លើអចលនទ្រព្យ (ដី&ផ្ទះ) របស់ប្រជាពលរដ្ឋ នៅភូមិពានា
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ុន សុខអូន អភិបាលរងស្រុក តំណាងលោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំលោក លោកស្រី កម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឃុំ-ភូមិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងភាគីទាំងសង់ខាង ប្រជុំសម្រុះសម្រួលករណីដណ្តើមគ្នាកាន់កាប់លើអចលនទ្រព្យ (ដី&ផ្ទះ) របស់ប្រជាពលរដ្ឋ នៅភូមិពានា ឃុំអំពិលក្រៅ នៅសាលាឃុំអំពិលក្រៅ (ជាលទ្ធផលមិនត្រូវរូវគ្នា)។


សន្តិសុខសង្គម
រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត”
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឱ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួនច្បាសម្តេចក្រឡាហោម ស ខេង។


សន្តិសុខសង្គម
ឯកឧត្តម សួន សុម៉ាលីន ជំរុញដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពង្រឹងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព
ព្រៃវែង៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានជំរុញណែនាំដោយមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តព្រៃវែង។


សន្តិសុខសង្គម
ពិធីបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ ព្រមទាំងអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង
រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្ដម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានភូមិភាគ៦ បានអញ្ជើញជាអធិបតី បិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ ព្រមទាំងអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ ។


សន្តិសុខសង្គម
កិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រៃវែង បានការអញ្ជើញជាអធិបតី លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន តំណាង ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងលោក ឈាង សុណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង។


សន្តិសុខសង្គម
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង អនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ
ព្រៃវែង ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃមានដូចខាងក្រោម ៖ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសុវត្ថិភាពដល់ប្រជាពលរដ្ធ ធ្វើវេទិកាសាធារណៈក្នុងឃុំ-សង្កាត់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ធតាមខ្នងផ្ទះ ចុះធ្វើការងារនគរបាលសហគមន៍ក្នុងមូលដ្ឋាន និងបានផ្តល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋ ផ្តល់សៀវភៅស្នាក់នៅ(ក២) (ក៤)និងធ្វើសៀវភៅគ្រួសារថ្មីផងដែរ ។

