ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
មានតម្រូវការបន្លែ និងសាច់មាន់ សូមទំនាក់ទំនងមកយើងខ្ញុំ!
សហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច មានផ្គត់ផ្គង់ បន្លែស្រស់ និងសាច់មាន់ ដែលផលិតដោយសមាជិកក្នុងសហគមន៍ ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងៗ និងអតិថិជន។


កសិកម្ម
អ្នកឧកញ៉ាគិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះទស្សនកិច្ចសិក្សានៅ «សហគមន៍កសិកម្មទំនើប» ស្រុកព្រះស្តេច ខេត្តព្រៃវែង
នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម នៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង។


កសិកម្ម
ទិវាស្រែបង្ហាញស្ទីពីការ អនុវត្តផលិតកម្មឆ្លាតវៃស្របនឹងការប្រែប្រួលអាកាសធាតុដើម្បីចូលរួមចែកបង្កើនទិន្នផលគុណភាពស្រូវ
ថ្ងៃសៅទី21/08/2026 ចូលរួមទិវាស្រែបង្ហាញស្ទីពីការ អនុវត្តផលិតកម្មឆ្លាតវៃស្របនឹងការប្រែប្រួលអាកាសធាតុដើម្បីចូលរួមចែកបង្កើនទិន្នផលគុណភាពស្រូវ ចូលរួមចំណែកសិក្សាស្វែងយល់ពីការកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មដំណាំស្រូវរក្សាបានគុណតម្លៃសរដ្ឋកិច្ច សង្គម នឹងបរិស្ថាន តាមរយះការអនុវត្តបច្ចេកទេសដាំដុះឆ្លាតវៃ លើការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ឋល្អ ការគ្រប់គ្រងទឹក ទឹកគោកការគ្រប់គ្រងនឹងប្រើប្រាសជីតាមកំរិតណែនាំ នឹងប្រើប្រាសតាមដំណាក់កាលស្រូវ គាំទ្រអនុវត្តដោយក្រុមហ៊ុន យីតាក់គ្រុប ជីសញ្ញាក្បាលក្របី


កសិកម្ម
វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសក្រោយពេលប្រមូលផលបន្លែនៅសហគមន៍កសិកម្មកសិករអភិវឌ្ឍន៍ថ្មី
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលគាំទ្រដោយកម្មវិធី ASPIRE-AT បានធ្វើការបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយប្រមូលផលបន្លែ ដល់សហគមន៍កសិកម្មកសិករអភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។


កសិកម្ម
Ministry of Commerce Brings Cambodian Cashews to the UK in First Historic Shipment for Whitworths
(Siem Bouk, Stung Treng):


កសិកម្ម
ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង នឹងធ្វើការនាំចេញទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ជាលើកដំបូង
(សៀមបូក, ស្ទឹងត្រែង)៖


កសិកម្ម
កម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានអញ្ជើញចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព ។


កសិកម្ម
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង
ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង៖ ជាកិច្ចចាប់ផ្តើម លោកអ៊ុក សំណាង ប្រធានមន្ទីរសកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានមានមតិស្វាគមន៍នឹងរបាយការណ៍សង្ខេបជូនអង្គប្រជុំ រួមមាន៖
ស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អំពីស្ថានភាពកំរិតទឹកភ្លៀងមានកំរិតកម្ពស់មធ្យម ៣៣២.០៧ មម។


កសិកម្ម
មន្ត្រីជលផល រួមជាមួយអាជ្ញាធរស្រុក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែនអភិរក្ស និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ
ព្រៃវែង : ឧបករណ៍នេសាទខុសច្បាប់ ប្រភេទស្បៃមុងរាប់រយម៉ែត្រ ត្រូវបានមន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកពាមរក៍ ធ្វើការបង្ក្រាបនិងដុតបំផ្លាញចោល ក្នុងពេលចុះល្បាតត្រួតពិនិត្យ នៅក្នុងដែនអភិរក្សកំពង់ចំណា ដែលស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។


កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះសិក្សាស្វែងយល់អំពីការប្រកបមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមត្រី ការដាំបន្លែ នៅក្នុងស្រុកពាមរក៏ និងស្រុកពាមជរ
ព្រៃវែង៖ ដើម្បីពង្រឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចុះទស្សនកិច្ចសិក្សា ការចិញ្ចឹមត្រី នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប-បាទី ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ និងបន្ដដំណើរទៅកាន់សហគមន៍អភិវឌ្ឍកោះចេក និងភូមិគំរូកោះពាមរាំង(ការដាំបន្លែសុវត្ថិភាព) ដែលស្ថិតនៅស្រុកពាមជរ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦។


កសិកម្ម
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦


កសិកម្ម
វគ្គបណ្តុះបណ្តាលមួយស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យ និងការប្រើប្រាស់កម្មវិធី CAO Farmbook
ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦


កសិកម្ម
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មានសកម្មភាពដូចខាងក្រោម ៖

