ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានដឹកនាំប្រតិភូជនជាតិជប៉ុន និងមានការចូលរួមអបអរដំណើរដោយ លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានដឹកនាំប្រតិភូជនជាតិជប៉ុន និងមានការចូលរួមអបអរដំណើរដោយ លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងបើកបណ្ដុះបណ្ដាលភាសា និងវិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅឃុំអង្គររាជ្យ និងនៅភូមិកំពង់ថ្នល់ព្រមទាំងពិនិត្យមើលទីតាំងត្រៀមសាងសង់មណ្ឌលថែទាំមនុស្សចាស់ នៅក្បែរមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន COMAC ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦


អប់រំ និងកីឡា
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមកាត់វិញ្ញាសា ប្រឡងសិស្សពូកែថ្នាក់ទី៦ ថ្នាក់ស្រុក
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមកាត់វិញ្ញាសា ប្រឡងសិស្សពូកែថ្នាក់ទី៦ ថ្នាក់ស្រុក ដែលជាការសហការរៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកស៊ីធរកណ្ដាល ជាមួយប្រធានកម្រងសាលារៀនបឋមសិក្សាទាំង៧ ប្រព្រឹត្តទៅនៅសាលាបឋមសិក្សាព្រៃដើមថ្នឹងខាងជើង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៩វត្ត ក្នុងស្រុកពារាំង
(ព្រៃវែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តចំនួន៩វត្ត ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន
វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត
(ពោធិ៍សាត់)៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។
ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេសាងប្រចាំឆ្មាំ២០២៦ នៅវត្តស្នាយបុណ្យ ឃុំជិផុច ស្រុកមេសាង
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
លោក ចាន់ ភន់ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេសាងប្រចាំឆ្មាំ២០២៦ នៅវត្តស្នាយបុណ្យ ឃុំជិផុច ស្រុកមេសាង ខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
លោកប្រធានមន្ទីរព្រមទាំងសហការី បានធ្វើការប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥គ្រឿង ជំហានទី៤ របស់គណះកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ជូនរដ្ឋបាលឃុំ សម្រាប់គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)
ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
លោកប្រធានមន្ទីរព្រមទាំងសហការី បានធ្វើការប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥គ្រឿង ជំហានទី៤ របស់គណះកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ជូនរដ្ឋបាលឃុំ សម្រាប់គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ដែលប្រព្រឹត្តទៅនៅ សាលប្រជុំធំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងក្នុងវិស័យអប់រំផ្នែកបឋមសិក្សា!
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
លោក ម៉ននី បណ្ឌិត អភិបាលស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងក្នុងវិស័យអប់រំផ្នែកបឋមសិក្សា នៅសាលប្រជុំរដ្ឋបាលស្រុកបាភ្នំ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសាធារណៈឃុំព្រែកខ្សាយ (ក)
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាពេលព្រឹក រដ្ឋបាលឃុំព្រែកខ្សាយ (ក) បាន និងកំពុងរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ដោយមានការអញ្ជើញចូលរួមជាសហអធិបតី ដោយឯកឧត្តម ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ លោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក មន្ត្រីការិយាល័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
ការពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីជំរុញអង្គការកសិករឱ្យកាន់តែរឹងមាំ
វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការធ្វើផែនការយុទ្ធសាស្រ្ត” ព្រមទាំង “ការលើកកម្ពស់យេនឌ័រនៅក្នុងការដឹកនាំអង្គការកសិករ” ត្រូវបានរៀបចំឡើងដោយ អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ។


សេចក្តីជូនដំណឹង
ចំនួននៃការបោកប្រាស់តាមអ៊ីនធឺណិតដោយប្រើប្រាស់សារ និង Link ក្លែងក្លាយ ដែលមានចំណងជើងទាក់ទាញ ដូចជា រឿង 18+, វីដេអូឯកជន, ត្រូវរង្វាន់, ការងារប្រាក់ខែខ្ពស់ ជាដើម ដើម្បីបញ្ឆោតឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ដែលមានគ្រោះថ្នាក់។
ការចុចតំណភ្ចាប់ Link ដែលមិនស្គាល់ប្រភព អាចបណ្តាលឱ្យ៖
🔸 ដំឡើងមេរោគ (Malware) លើទូរស័ព្ទ ឬកុំព្យូទ័រ
🔸 លួចគណនីធនាគារ Facebook, Telegram, និងបណ្តាញសង្គមផ្សេងៗ
🔸 លួចព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ៗ
🔸 បោកប្រាស់យកប្រាក់ ឬប្រើប្រាស់គណនីរបស់អ្នកបោកប្រាស់អ្នកដទៃ។


សេចក្តីជូនដំណឹង
បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាកំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។


សុខាភិបាល
ផ្សព្វផ្សាយសុខភាពពីជំងឺគ្រុនឈាមនៅតាមសាលារៀន ប្រជាពលរដ្ឋតាមភូមិក្នុងភូមិគ្របដណ្តប់
ថ្ងៃទី16ខែកក្កដាឆ្នាំ2026
-----------------------
ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ អនុប្រធានមន្ទីរសុខាភិបាល លោកប្រធានការិយាល័យស្រុកប្រតិបត្តិស៊ីធរកណ្តាល
និងមន្ត្រីមណ្ឌលសុខភាពឬស្សីសាញ់បានចូលរួមផ្សព្វផ្សាយសុខភាពពីជំងឺគ្រុនឈាមនៅតាមសាលារៀន ប្រជាពលរដ្ឋតាមភូមិក្នុងភូមិគ្របដណ្តប់ ដោយបានអប់រំ ផ្សព្វផ្សាយ ដាក់អាល់ប៊ែតក្នុងពាង អាងទឹក តាមខ្នងផ្ទះ និងបាញ់ថ្នាំសម្លាប់មូសតាមភូមិនីមួយៗ។

