ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ចេញសេចក្តីបំភ្លឺជុំវិញព័ត៌មាននៃការប្រមូលវត្ថុបុរាណយកទៅរំលាយសិតធ្វើព្រះពុទ្ធរូប
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ចេញសេចក្តីបំភ្លឺជុំវិញព័ត៌មាននៃការប្រមូលវត្ថុបុរាណយកទៅរំលាយសិតធ្វើព្រះពុទ្ធរូប


សកម្មភាពថ្នាក់ដឹកនាំ
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង ទទួលវត្តមាន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្មដើម្បីជួបពិភាក្សាការងារ
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្មដើម្បីជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញដែលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។


បរិស្ថាន
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចូលរួមដាំកូនឈើចំនួន ១០០ដើម ប្រភេទ(ដើមក្ងោក)ជាមួយបងប្អូនសហគមន៍ ស្ថិតនៅភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
អនុសាខា កក្រក ស្រុកពារាំង ៖ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានចាត់អោយលោក សៀង ធានី មន្រ្ដីប្រចាំការ អនុសាខា កក្រក ស្រុក និង បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពី អាជ្ញាធរភូមិ ឃុំ លោកនាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសហគមន៍ សរុបវត្តមានចូលរួមចំនួន ៧០នាក់ ស្រី ៤៨នាក់ បានដាំកូនឈើចំនួន ១០០ដើម ស្ថិតនៅភូមព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។


សេចក្តីប្រកាសព័ត៌មាន
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។


សេចក្តីប្រកាសព័ត៌មាន
ផែនការណែនាំ ស្តីពីការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦
ផែនការណែនាំ ស្តីពីការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦


សកម្មភាពថ្នាក់ដឹកនាំ
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ នាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់ នៃកម្រងសិក្សាទាំង១២ ក្នុងស្រុកបាភ្នំ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ នាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់ នៃកម្រងសិក្សាទាំង១២ ក្នុងស្រុកបាភ្នំ ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់ការទិញ និងដាំដើមធ្នង់ ក្នុងមួយកម្រងសិក្សា ចំនួន ១ដើម នៅបរិវេណតារាងបាល់ទាត់ស្រុកបាភ្នំ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ លោក ជូ ម៉ៃ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ លោក ជូ ម៉ៃ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់ការទិញ និងដាំដើមធ្នង់ ចំនួន ១ដើម នៅបរិវេណតារាងបាល់ទាត់ស្រុកបាភ្នំ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ លោកគ្រូ អ្នកគ្រូ
រដ្ឋបាលស្រុកបាភ្នំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ ចំពោះការចូលរួមឧបត្ថម្ភរបស់ លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាភ្នំ ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់ការទិញ និងដាំដើមធ្នង់ ចំនួន ១ដើម នៅបរិវេណតារាងបាល់ទាត់ស្រុកបាភ្នំ។


សកម្មភាពអាជ្ញាធរ
លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុក បាននាំយកថវិកាចំនួន១,០០០,០០០រៀល អង្ករ៥០kg និងមី១កេស ទៅជូនសិស្សនិទ្ទេសA (អេង សុជាតិ)ដែលមានជីវភាពខ្វះខាត
នៅព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុក បាននាំយកថវិកាចំនួន១,០០០,០០០រៀល អង្ករ៥០kg និងមី១កេស ដែលជាអំណោយរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ ទៅជូនសិស្សនិទ្ទេសA (អេង សុជាតិ)ដែលមានជីវភាពខ្វះខាតស្ថិតនៅភូមិសហករណ៍ ឃុំពាមមន្ទារ។


សិល្បៈនិងវប្បធម៌
ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ វត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ
ព្រៃវែង៖ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ ដែលមានការអញ្ជើញចូលរួម លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ស្ថិតនៅភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

