ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
នៅចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ការងារវារីវប្បកម្ម
ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ២៤គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៥០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ២,៨០តោន ត្រីឆ្ពិន ១,៩០តោន ត្រីប្រា ៦០,៦០តោន ត្រីពោ ៤,៥០តោន ត្រីរ៉ស់ ០,៤០តោន។
បរិមាណផលវារីវប្បកម្មសរុបប្រចាំថ្ងៃ ៧១,១០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៤ ៩៩០រៀល/គ.ក្រ) ស្មើនឹងថ្លៃសរុប ៣៥៤ ៧៨៩ ០០០ រៀល ត្រូវជា ៨៨ ២៥៥,៩៧ ដុល្លារ។


កសិកម្ម
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ363,735 ក្បាល
⁃ ក្របី 18,264 ក្បាល
⁃ ជ្រូក 31,141 ក្បាល
⁃ ចៀម 82 ក្បាល
⁃ ពពែ 3,150 ក្បាល
⁃ មាន់ 2,782,508 ក្បាល
⁃ ទា 1,409,493 ក្បាល
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
• នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៤៥០០គ្រាប់
⁃ ស៊ុតមាន់ ២៥៧០០គ្រាប់
⁃ គោ ២៥ក្បាល


សកម្មភាពអាជ្ញាធរ
ពីធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ស្ថិតនៅភូមិតាណាល
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក តុង ប្រុស អភិបាលរងទទួលបន្ទុកការងារគាំទ្រឃុំ តំណាង លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល អញ្ចើញជាអធិបតីក្នុងពីធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ទទឺង ៤.៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៦ ស្ថិតនៅភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមានវត្តមានអញ្ចើញចូលរួមពី លោក មន្រ្តីបច្ចេកទេសខេត្ត មន្រ្តីគាំទ្រឃុំ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ តំណាងអ្នកទទួលផលក្នុងឃុំ ប្រមាណជាង ៧០ នាក់។


សកម្មភាពអាជ្ញាធរ
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង រៀបចំវេទិកាស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០Internal (២០២៦) នេះ នៅសាលាស្រុកស៊ីធរកណ្តាល សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង បានរៀបចំកិច្ចវេទិកាមួយ ស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ក្នុងគោលបំណងពង្រឹងការយល់ដឹង និងប្រសិទ្ធភាពការងារលើវិស័យនេះនៅថ្នាក់មូលដ្ឋាន។
កិច្ចវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
លោក ប៉ុក ឆុន ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល។


សកម្មភាពអាជ្ញាធរ
បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង!
ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកបាភ្នំ និងលោក រស់ ម៉ឺង សមាជិកក្រុមប្រឹក្សាស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ៧៤០ម៉ែត្រ ដែលជាមូលនិធិឃុំឈើកាច់ ឆ្នាំ២០២៦ ស្ថិតនៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោកអភិបាលស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានជំរុញដល់ខាងបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះខាងបច្ចេកទេសសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ព្រោះផ្លូវបេតុងដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូអង្វែងតកូនចៅជំនាន់ក្រោយៗ។


សកម្មភាពថ្នាក់ដឹកនាំ
លោក អន ភារៈ ណែនាំអភិបាលរងស្រុកពាមជរដែលទើបប្រកាសតែងតាំងផ្ទេរកាន់តំណែងថ្មី ត្រូវខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកជាផ្លូវការ លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការណែនាំ និងជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងស្រុកដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានការរីកចម្រើន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ចុះធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត
ព្រៃវែង,ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដឹកនាំដោយ លោកស្រី ចាន់ សុភា អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីជំនាញបានចុះផ្សព្វផ្សាយជំរុញ និងធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត ព្រមទាំងចែកជូននូវសេចក្តីជូនដំណឹងស្តីពីការអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតិធ្វើអាជីវកម្មថ្មី បន្តលិខិតអនុញ្ញាតអាជីវកម្មសម្រាប់ប្រកបអាជីវកម្ម ឆ្នាំ២០២៦ តាមរយៈយន្តការច្រកចេញ-ចូលតែមួយខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅស្រុកពាមរក៍។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកស្វាយអន្ទរ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។
យោងតាមសេចក្តីប្រកាស មុខតំណែងថ្មីត្រូវបានប្រគល់ជូន៖
លោកស្រី នេត គន្ធី (ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១) អតីតអភិបាលរង នៃគណៈអភិបាលស្រុកពោធិ៍រៀង ត្រូវបានផ្ទេរភារកិច្ច និងប្រកាសឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកស្វាយអន្ទរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី វន់ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកញ្ជ្រៀច បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី វន់ ពៅ អតីតអភិបាលរងស្រុកស៊ីធរកណ្ដាល ឱ្យមកកាន់មុខតំណែងថ្មីជា អភិបាលរង នៃគណៈអភិបាលស្រុកកញ្ជ្រៀច។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។


ការអភិវឌ្ឍ
អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
ព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានប្រារព្ធធ្វើអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
សេចក្ដីថ្លែងអំណរគុណ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន ខេត្ដព្រៃវែង គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
សូមគោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនិងសូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់នូវអំណោយជាកង្ហាចំនួន ១០ គ្រឿង តាមរយៈឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ទទួលន្ទុកមន្ទីរព័ត៌មមាន ខេត្តព្រៃវែង សម្រាប់ បម្រើការងារនៅក្នុងមន្ទីរ ។
ការផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈសំខាន់ និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់បរិយាកាសកន្លែងធ្វើការរបស់មន្ត្រីរាជការយើងខ្ញុំឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសជួយកាត់បន្ថយកម្តៅក្នុងរដូវប្រាំង ដើម្បីឱ្យការបំពេញភារកិច្ចប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគិតគូរពីសុខទុក្ខ និងលក្ខខណ្ឌការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ។


គ្រោះធម្មជាតិ
ពិធីជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកកំពង់ត្របែក
នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ ក្នុងពិធី បានជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូល ជញ្ជាំងផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗចំនួន១២៤គ្រួសារ ក្នុងនោះមកពីរឃុំកន្សោមអក ១១៣គ្រួសារ ឃុំប្រាសាទ១១គ្រួសារ ។ ក្នុងពិធីនេះ ឯកឧត្តមប្រធាន និងលោកជំទាវ បានឧបត្ថម្ភគ្រួសារងគ្រោះទាំង១២៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន ១០០ ០០០៛។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង
ព្រៃវែង៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង ដែលពិធីប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

