ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃឹម យោន
រសៀលថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃឹម យោន សមាជិកក្រុមប្រឹក្សាក្រុងព្រៃវែង និងជាអតីតនាយករងរដ្ឋបាលសាលាខេត្ត ដែលលោកបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅវេលាម៉ោង ៣:០៦នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦
រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦
ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ព្រៃវែង៖ ព្រឹកថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ
ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុបក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក "ង" កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក "ង" ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដីខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅបន្តឆ្នាំ២០២៧
ព្រៃវែង៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ ដែលមានការអញ្ជើញចូលរួមជា អធិបធីភាព ឯកឧត្តម ទ្រី សុភី អនុរដ្ឋលេខាធិការ ទទួលបន្ទុកខេត្តព្រៃវែង និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងអញើញបិទសន្និបាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលធ្វើនៅសាលាខេត្តព្រៃវែង ។


សកម្មភាពអាជ្ញាធរ
ផ្ទះ ចំនួន ៣ខ្នង និងបង្គន់អនាម័យ ចំនួន ៣ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ នៅក្រុងព្រៃវែង ខេត្តព្រៃវែង
ផ្ទះ ចំនួន ៣ខ្នង និងបង្គន់អនាម័យ ចំនួន ៣ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ នៅក្រុងព្រៃវែង ខេត្តព្រៃវែង


សកម្មភាពអាជ្ញាធរ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានចុះត្រួតពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្រ នៅឃុំល្វេ
ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ នេះ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានចុះត្រួតពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្រ នៅឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ
ព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ដោយក្តីកតញ្ញូតាធម៌ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកស៊ីធរកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យី សេងដឿន
រដ្ឋបាលស្រុកស៊ីធរកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យី សេងដឿន និងភរិយាសប្បុរសជនរស់នៅរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភកាតាបយួរចំនួន ៤៩ កាតាប តាមរយៈលោកស្រី លី ថារិន ជូនដល់រដ្ឋបាលស្រុកស៊ីធរកណ្តាល សម្រាប់ចែកដល់មន្រ្តីរាជការនៃរដ្ឋបាលស្រុក។


សកម្មភាពអាជ្ញាធរ
លោកស្រី សេង គន្ធា អនុប្រធានក្រុមការងារចុះជួយស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកូតកីឡាមហាជនពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
លោកស្រី សេង គន្ធា អនុប្រធានក្រុមការងារចុះជួយស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកូតកីឡាមហាជនពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។


សកម្មភាពអាជ្ញាធរ
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត បានដឹកនាំក្រុមការងារអណ្តូងទឹក ចុះសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាតចំនួន ២០ អណ្តូង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំប្រាសាទ និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦
AKP កណ្តាល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦

