ព័ត៌មានក្នុងខេត្ត

ផ្ទះ ចំនួន ២ខ្នង(លេខរៀងទី២៧៩-២៨០) និងបង្គន់អនាម័យ ចំនួន ១(លេខរៀងទី២៣៤) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង.
សកម្មភាពអាជ្ញាធរ

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កម្មវិធីយុទ្ធនាការបរិស្ថានស្អាត និងអនាម័យល្អ នៅភូមិព្រៃក្ដូច និងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច
សកម្មភាពអាជ្ញាធរ
កម្មវិធីយុទ្ធនាការបរិស្ថានស្អាត និងអនាម័យល្អ នៅភូមិព្រៃក្ដូច និងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ឈុំ ឈា អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីយុទ្ធនាការបរិស្ថានស្អាត និងអនាម័យល្អ នៅភូមិព្រៃក្ដូច និងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដែលរៀបចំដោយក្រុមការងារលេខាធិការដ្ឋានវិស័យទឹកស្អាត ការសម្អាត និងអនាម័យជនបទខេត្តព្រៃវែង ដែលដឹកនាំដោយលោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កិច្ចប្រជុំ ស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំ ស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កិច្ចប្រជុំស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានចូលរួម កិច្ចប្រជុំស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព
សកម្មភាពអាជ្ញាធរ
អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព
សម្ដេចតេជោ និងសម្ដេចធិបតី
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា

នាឱកាសនេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានឧបត្ថម្ភនូវ ម៉ូតូ ចំនួន ០១គ្រឿង,កុំព្យូរទ័រ ចំនួន ០១ គ្រឿង, ម៉ាសុីនព្រឺនធ៍រ ០១ ឈុត, អាយកូម ចំនួន ០៥ដើម និងខ្នោះ ចំនួន ១០ ខ្នោះ ប្រគល់ជូនដល់ការិយាល័យទំនាក់ទំនងព្រំដែន BLO សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ និងការប្រតិបត្តិការងារចាំបាច់ក្នុងអង្គភាពប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ​ យ៉ាង​ ក្រៃលែង​ដល់​ លោកនាយក​ នាយក​រង​ លោកគ្រូអ្នកគ្រូ​នៃសាលា​វិទ្យាល័យ​ហ៊ុនសែន​ កំចាយមារ​បានចូលរួម​ ឧបត្តម្ភ​ថវិកា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ​ យ៉ាង​ ក្រៃលែង​ដល់​ លោកនាយក​ នាយក​រង​ លោកគ្រូអ្នកគ្រូ​នៃសាលា​វិទ្យាល័យ​ហ៊ុនសែន​ កំចាយមារ​បានចូលរួម​ ឧបត្តម្ភ​ថវិកា
ថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០២៦​ រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ​ យ៉ាង​ ក្រៃលែង​ដល់​ លោកនាយក​ នាយក​រង​ លោកគ្រូអ្នកគ្រូ​នៃសាលា​វិទ្យាល័យ​ហ៊ុនសែន​ កំចាយមារ​បានចូលរួម​ ឧបត្តម្ភ​ថវិកា -​ ៦៩៥,០០០៛​ ដល់​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ -​ ៨២៥,៥០៩​៛​ ដើម្បីគាំទ្រដល់វីរៈ​កងទ័ព​វីរៈ នគរបាល​ឈរជេីងការពារ​នៅតាមបន្ទាត់ព្រំដែន​ កម្ពុជា-ថៃ សរុប​ថវិកា​ ១,៥២០,៥០០៛។ សូមជូនពរ លោកគ្រូអ្នកគ្រូ​ព្រមទាំងគ្រួសារជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច ក្រោមអធិបតីភាពលោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពី - លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក - លោក លោកស្រី អភិបាលរងស្រុក - នាយក នាយករងរដ្ឋបាលសាលាស្រុក - កងកម្លាំងទាំង៣ - ប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក - ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច - មេឃុំ ជំទប់ទី១ ឃុំទាំង១១ - នាយកវិទ្យាល័យ អនុវិទ្យាល័យ - នាយប៉ុស្តិ៍នគរបាល - ប្រធានមណ្ឌលសុខភាព - ប្រធានកម្រងបឋមសិក្សា - មេភូមិ ១នាក់/ឃុំ - តំណាងប្រជាពលរដ្ឋជាស្រ្តី ១នាក់/ឃុំ - តំណាងអាចារ្យ ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃជូនវិញ្ញាណក្ខន្ធ លោកនាយចំណង់ ញឹម សុផល វីរៈកងទ័ពជួរមុខ
សកម្មភាពអាជ្ញាធរ
ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃជូនវិញ្ញាណក្ខន្ធ លោកនាយចំណង់ ញឹម សុផល វីរៈកងទ័ពជួរមុខ
នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុក រួមទាំងសហការីបានអមដំណើរ លោកជំទាវ ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃជូនវិញ្ញាណក្ខន្ធ លោកនាយចំណង់ ញឹម សុផល វីរៈកងទ័ពជួរមុខ ស្ថិតនៅភូមិអង្គ្រង ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ត្រៀមខ្លួនសម្រាប់បាក់ឌុប! ហឹបវិញ្ញាសាត្រូវបានបញ្ជូនទៅតាមបណ្តាខេត្តក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពី ACU
សកម្មភាពអាជ្ញាធរ
ត្រៀមខ្លួនសម្រាប់បាក់ឌុប! ហឹបវិញ្ញាសាត្រូវបានបញ្ជូនទៅតាមបណ្តាខេត្តក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពី ACU
រាជធានីភ្នំពេញ៖ គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងមានភាពមមាញឹករៀបចំហឹបវិញ្ញាសាដឹកជញ្ជូនទៅកាន់បណ្ដាខេត្ត។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង ស្ថិតនៅភូមិកាឡីជើង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង
សកម្មភាពអាជ្ញាធរ
ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង ស្ថិតនៅភូមិកាឡីជើង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង
រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកបាភ្នំ បានដឹកនាំមន្រ្តីរដ្ឋបាលស្រុក អញ្ជើញចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមមាន់ស្រែ និងរបៀបរបបនៃការចិញ្ចឹមមាន់ស្រែ ការគ្រប់គ្រងអនាម័យបរិស្ថាន តាមបទដ្ឋានបច្ចេកទេស ស្ថិតនៅភូមិកាឡីជើង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង ចូលរួមគោរពវិញ្ញាណក្ខន្ត និងរំលែកមរណទុក្ខក្រុមគ្រួសារវិរៈកងទ័ពជួរមុខដែលទទួលមរណភាពដោយជំងឺគាំងបេះដូងស្លាប់
សកម្មភាពអាជ្ញាធរ
លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង ចូលរួមគោរពវិញ្ញាណក្ខន្ត និងរំលែកមរណទុក្ខក្រុមគ្រួសារវិរៈកងទ័ពជួរមុខដែលទទួលមរណភាពដោយជំងឺគាំងបេះដូងស្លាប់
នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពោធិ៍រៀង បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត កក្រក ដល់ក្រុមអ្នកស្ម័គ្រចិត្តភូមិកាកបាទក្រហមកម្ពុជា ចំនួន ៤២ នាក់ មកពីឃុំចំនួន ២ មានឃុំព្រែកអន្ទះ និងឃុំព្រែកតាសរ ស្មើនឹង ១៣ ភូមិ បានចំនួន ១ វគ្គ នៅសាលាឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង

អនុសាខា កក្រក ស្រុកពោធិ៍រៀង ៖ នៅព្រឹកថ្ងៃទី៣០ ខែ កក្កដាឆ្នាំ ២០២៦ លោក អ៊ុម ប៊ុនសឿន អនុប្រធានគណៈកម្មាធិកាអនុសាខា តំណាងលោក វ៉ា ធីម ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្តភូមិកាកបាទក្រហមកម្ពុជា នៅសាលាឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ក្រោមការអធិបតីភាពលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្តព្រៃវែង ទទួលបន្ទុកការងារអ្នកស្ម័គ្រចិត្ត និងយុវជន តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីមន្ត្រីក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យាអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត