ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំវេទិកាផ្សព្វផ្សាយការងារ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំវេទិកាផ្សព្វផ្សាយការងារ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ដោយមានការអញ្ជើញចូលរួមពី មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ក្រុមហ៊ុនដៃគូ រដ្ឋបាលស្រុកពារាំង រដ្ឋបាលឃុំទាំង ៩ យុវជន ស.ស.យ.ក អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៨៥០នាក់ ចូលរួមផងដែរ ។
កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង ។


សកម្មភាពអាជ្ញាធរ
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមពិធីបុណ្យផ្កាសាមគ្គី នៅវត្តក្រាំងស្វាយ
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមពិធីបុណ្យផ្កាសាមគ្គី នៅវត្តក្រាំងស្វាយ ឃុំក្រាំងស្វាយ ដោយបាននាំយកបច្ច័យចូលរួមចំនួន ៧០០.០០០រៀល ព្រមទាំងបានជួបសំណេះ
សំណាលជាមួយបងប្អូនប្រជាបរិស័ទចំនួនប្រមាណ ២០០នាក់ផងដែរ។


សកម្មភាពអាជ្ញាធរ
អភិបាលនៃគណៈអភិបាលស្រុ បាននាំយកអំណោយ ទៅផ្ដល់ជូនដល់គ្រួសារអតីតទាហាន ចូលនិវត្តន៍ ដែលមានកូនច្រើន ហើយជួបការលំបាកព្រមទាំងមានជំងឺ នៅភូមិបឹងឥដ្
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោកស្រី ឈឹម ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុ បាននាំយកអំណោយ ទៅផ្ដល់ជូនដល់គ្រួសារអតីតទាហាន ចូលនិវត្តន៍ ដែលមានកូនច្រើន ហើយជួបការលំបាកព្រមទាំងមានជំងឺ នៅភូមិបឹងឥដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច នូវសម្ភារៈរួមមានអង្ករ ២៥គីឡូក្រាម, មី ២កេស, ទឹកផ្លែឈើ ១កេស, សម្ភារៈដំណេក ១សម្រាប់, សម្ភារៈផ្ទះបាយ ១សម្រាប់ កង់១គ្រឿង និងថវិកាសរុបចំនួន ២៥០.០០០រៀល។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្ដេចបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច ក្រោមអធិបតីភាព លោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបាភ្នំ!
ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
លោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ និង លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបាភ្នំ នៅសាលប្រជុំរដ្ឋបាលស្រុកបាភ្នំ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរកា និងសហការី អញ្ជើញនាំយកទៀនចំណាំ វស្សា
ព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង រួមជាមួយអាជ្ញាធរឃុំរកា បានអមដំណើរ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរកា និងសហការី អញ្ជើញនាំយកទៀនចំណាំ វស្សាមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងសហការី បាននាំយកថវិកាចំនួន១០,០០០,០០០រៀល(ដប់លានរៀល) ដែលបានពីការចូលរួមរបស់សប្បុរសជនក្នុងមូលនិធិ ព.រ គាំទ្រវីរៈកងទ័ព តាមរយៈរដ្ឋបាលស្រុកពារាំង បានប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងសហការី បាននាំយកថវិកាចំនួន១០,០០០,០០០រៀល(ដប់លានរៀល) ដែលបានពីការចូលរួមរបស់សប្បុរសជនក្នុងមូលនិធិ ព.រ គាំទ្រវីរៈកងទ័ព តាមរយៈរដ្ឋបាលស្រុកពារាំង បានប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមេសាង
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកមេសាង និងលោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមេសាង អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកមេសាង។


សកម្មភាពអាជ្ញាធរ
លោក គង់ សំអូន អភិបាលរងស្រុក បានអញ្ជើញដឹកនាំក្រុមការងារសម្របសម្រួលដំណើរការនៃការចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រី (គ្រូបង្រៀន) ជាក់ស្ដែងតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងស្រុកស៊ីធរកណ្តាល
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៖ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមការងារសម្របសម្រួលថ្នាក់ស្រុក អមដំណើរដោយលោក គង់ សំអូន អភិបាលរងស្រុក បានអញ្ជើញដឹកនាំក្រុមការងារសម្របសម្រួលដំណើរការនៃការចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រី (គ្រូបង្រៀន) ជាក់ស្ដែងតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងស្រុកស៊ីធរកណ្តាល នៅមណ្ឌលជំរឿនវិទ្យាល័យព្រៃដេីមថ្នឹង ដោយក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។


សកម្មភាពអាជ្ញាធរ
កឧត្ដម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលវិទ្យាល័យរស្មីសាមគ្គី ក្នុងស្រុកពាមជរ
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលវិទ្យាល័យរស្មីសាមគ្គី ក្នុងស្រុកពាមជរ ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន នៅមណ្ឌលសុខភាពត្រពាំងស្រែ
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន នៅមណ្ឌលសុខភាពត្រពាំងស្រែ ក្នុងស្រុកមេសាង។


សកម្មភាពអាជ្ញាធរ
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកទី១ ទី២ និងទី៣ ក្នុងស្រុកព្រះស្ដេច
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
លោក នេត សារ៉ាត់ អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានចូលរួមអមតំណើរឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកទី១ ទី២ និងទី៣ ក្នុងស្រុកព្រះស្ដេច ដើម្បីដាក់ម៉ាស៊ីនបូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែល ធ្វើសកម្មភាពក្នុង ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ ដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍខេត្ត រដ្ឋបាលខេត្តព្រៃវែងបានរៀបចំ វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តព្រៃវែង ដែលពិធីនេះមានអ្នកចូលរួមជាអធិបតី លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលយ៉ាងច្រើនកុះករដែលធ្វើនៅសាលាខេត្តព្រៃវែង។

